សូមចូលរួមរំលែកទុក្ខផង! អ្នកចម្រៀង​វ័យក្មេងនៅ DMX ម្នាក់ បានទទួលរមណ ភាព នៅព្រឹកមិញនេះ ដោយសារតែ...
ស៊ីហៀង
- 4704

បើយោងតាមគណនីហ្វេសប៊ុក សិល្បករកម្ពុជា បានឲ្យដឹងថា Rip អ្នកចម្រៀង​នៅ DMX ជិះម៉ូតូបុកទ្រូងផ្លូវ​ស្លា ប់ពេលបញ្ជូនទៅពេទ្យ​ ព្រឹកមិញនេះ​ Rip

ភ្នំពេញ៖ បុរសរងគ្រោះម្នាក់ឈ្មោះ ហ៊ាង វេងហេង ហៅហេង អាយុ២៦ឆ្នាំ មុខរបរ​ជាគ្រូពេទ្យធ្មេញ ដែលគេហៅគាត់ថា វេហា ជាអ្នកចម្រៀងនៅ DMX PARTY PLACE បានជួបគ្រោះថ្នាក់ចរាចរណ៍​បណ្ដាលឲ្យស្លា ប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ បន្ទាប់ពីជិះម៉ូតូ Zoomer-X ឌុបគ្នា២នាក់ ​ចេញពីជួបជុំគ្នា បំណងត្រលប់ទៅផ្ទះ​ បែរជាទៅបុកផ្ទប់របាំងថ្ម​ពុះចែកទ្រូងផ្លូវ​ ហេីយខ្ទាតបោកនឹងថ្នល់​ពេញទំហឹង​ នៅមុខផ្ទះចម្លាក់នាគ ផ្លូវ២៧១​ សង្កាត់ទួលទំពូងទី២​ ខណ្ឌចំការមន​ នាម៉ោងជិត៥ទាបភ្លឺ​នេះ!

សូមជួយ​ Share​ រកសាច់ញាតិគាគ់ផង​ ព្រោះក្រោយពេលកេីតហេតុភ្លាម​មិត្តភ័ក្ដិរបស់គាត់បានមកដល់មុនសមត្ថកិច្ចមូលដ្ឋាន ហេីយរថយន្តសង្គ្រោះ២គ្រឿងបានមកដល់ ដោយប្រញាប់ជួយសង្គ្រោះជនរងគ្រោះដែលរបួសធ្ងន់ធ្ងរខ្លាំង ​និងបុរសម្នាក់ទៀត​ជិះពីក្រោយ​ រងរបួសជេីងខាងឆ្វេង ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យរុស្សី ។ ចំណែកឯមិត្តភ័ក្តរបស់ជនរងគ្រោះបានរក្សាទុកកាបូបស្ពាយ​របស់ជនរងគ្រោះ​បណ្ដោះអាសន្ន​ និងជិះម៉ូតូរបស់ជនរងគ្រោះចេញទៅ​ ហេីយអ្នកនៅកន្លែងកេីតហេតុ​រួមទាំងខ្ញុំក៏បានសួរនាំដែរ តែគាត់ប្រាប់មកថា​ មិនអីទេ​ ហេីយជិះទៅតាមឡានពេទ្យបាត់ទៅ។(អត្ថបទម៉េង)។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាយ៉េប រ៉ូហ្វាត បានបង្ហោះសារថា "ពិតជាគួរអោយសោកស្តាយខ្លាំងណាស់ ប្អូនប្រុស សូមប្អូនទៅអោយបានស្ងប់សុខ ប្អូនសម្រេចបំនង ជាពេទ្យធ្មេញ តែប្អូនមិនទាន់សម្រេចបំបនង ជាអ្នកសិល្បះមានកេរ្ត៍ឈ្មោះទេ សុភាពរាបសារ គោរពរៀមច្បង ចរឹកល្អណាស់ មិនគួរប្អូនវាសនាខ្លីបែបនេះសោះ មើលមិនឃើញមែន"។ លោកបានបន្តទៀតថា​"ព្រោះតែក្តីស្រលាញ់ ព្រោះតែចង់សម្រេចក្តីស្រម៉ៃ ផ្ញើរវាសនា ផ្ញើរជីវិត លើអាជិពពេលរាត្រី ពេលខ្លះត្រូវបាន គេមិនអោយតម្លៃ ដង្ហើមចង់ក្រោយ សល់ត្រឹមការសោកស្តាយ ដល់ក្រុមគ្រួរសារ មិត្តភ័ក្ត្របងប្អូនប៉ុណ្ណោះ Heng Vega សូមទៅអោយបានស្ងប់ណា ទីបញ្ចប់នៃជីវិត មើលមិនឃើញទេ ១នាទីបន្ទាប់ ដង្ហើមអ្នកនឹងឈប់ដក ក៏មិនដឹង ប្រើពេលដែលនៅសេសសល់ សាងអំពើល្អទាំងអស់គ្នាណា"។

មានវិដេអូ៖