សូមចូលរួមរំលែកទុក្ខផង! លោកវរៈសេនីយ៍ឯក តូ ផល្លា នាយកសាលាការពារអាកាសអគ្គបញ្ជារការ បានទទួលមរណៈ ភាពទាំងវ័យក្មេង ដោយសារតែ...
ស៊ីហៀង
-

ពិតជារឿងមួយដែលគួរឲ្យសោកស្តាយជាទីបំផុត ដែលនៅសុខៗ យើងបានបាត់បង់ធនធានមនុស្សដ៏ល្អម្នាក់ នោះគឺ លោកវរៈសេនីយ៍ឯក តូ ផល្លា នាយកសាលាការពារអាកាសអគ្គបញ្ជារការ បានទទួលមរណៈ ភាព វេលាម៉ោង ១០ យប់។

ដំណឹងដ៏ក្រៀមក្រំ មួយនេះ ពិតជាធ្វើឲ្យបងប្អូនមហាជន ក៏ដូចជាមន្រ្តី សាច់ញាតិ និងមិត្តភក្តិទាំងអស់ មានការសោកស្តាយជាខ្លាំង​ ដោយសារតែលោកវរៈសេនីយ៍ឯក តូ ផល្លា នាយកសាលាការពារអាកាសអគ្គបញ្ជារការ លោកគឺជាមនុស្សល្អម្នាក់ ជាបុគ្គលដែលមានសមត្ថភាព និងស្រលាញ់កូនចៅ ។

ជាមួយគ្នានោះផងដែរ ក៏មានម្ចាស់គណនីហ្វេសប៊ុក​មួយដែលមានឈ្មោះថា Nget Nakhab បានបង្ហោះសារទាំងទុក្ខក្រៀមក្រំថា "ថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២០ លោកវរៈសេនីយ៍ឯក តូ ផល្លា នាយកសាលាការពារអាកាសអគ្គបញ្ជារការ បានទទួលមរណៈភាព វេលាម៉ោង 10 យប់។ លឿនពេកហើយពូ សូមវិញ្ញណខន្ធរបស់ពូទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ"។ 

ម្ចាស់គណនីហ្វេសប៊ុកមួយទៀតបានបង្ហោះសារថា "ការបាត់បង់លោកពូគឺជាការឈឺចាប់យ៉ាងខ្លាំងរបស់ក្រុមគ្រួសារយេីង...នឹកស្មានមិនដល់ទេ​ ថាវាលឿនរហូតដល់គ្រួសារយេីងទទួលយករឿងដ៏សោកសៅមួយនេះមិនបានទេ ហេតុអ្វីមនុស្សល្អៗបែរជាវាសនាតិចបែបនេះ​...សូមអោយវិញ្ញាណក្ខន្ធ័របស់លោកពូជាទីស្រឡាញ់របស់ក្មួយទៅកាន់សុគតិភព...Rest in peace my belove uncle..11/07/2020"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានសម្តែងការសោកស្តាយជាខ្លាំង ដែលបានបាត់បង់បុគ្គលសំខាន់ម្នាក់ ដែលពោលពេញទៅដោយសមត្ថភាព សូមឲ្យវិញ្ញាណខ័ន្ធរបស់លោក លោកវរៈសេនីយ៍ឯក តូ ផល្លា ទៅកាន់សុគតិភពផងចុះ។ បើយោងតាមការខមិនប្រាប់ទៅបងប្អូនដែលមានចំងល់ចង់ដឹងអំពីការទទួលមរណ ភាពរបស់លោកវរៈសេនីយ៍ឯក តូ ផល្លា នាយកសាលាការពារអាកាសអគ្គបញ្ជារការ មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សឹង្ហ សំរឹទ្ធិ បានប្រាប់ឲ្យដឹងថា "លោកវរៈសេនីយ៍ឯក តូ ផល្លា លោកមានជំងឺលើសឈា ម"៕

ប្រភពៈ Nget Nakhab