ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា បានចាប់ដៃជាមួយលោក ថម មី សាងគ្រួសារយ៉ាងផ្អែមល្ហែម ធ្វើឲ្យហ្វេនៗច្រណែនគ្រប់គ្នា។ តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ កំពុងតែពរពោះកូននៅក្នុងផ្ទៃ បើគិតទៅ គឺ ២៥សប្តាហ៍ ៥ថ្ងៃ ដោយកូនស្រីរបស់អ្នកនាង បានបង្ហាញមុខមាត់ បណ្តើរៗហើយ។

កាលពីថ្ងៃម្សិលមិញនេះ អ្នកនាងបានទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព ម្តាយនិងកូននៅក្នុងផ្ទៃ និងចង់ឃើញមុខមាត់កូន ដែលកំពុងនៅក្នុងផ្ទៃ ។ បើតាមការពិនិត្យ គឺទាំងម្តាយ និងកូនស្រី គឺមានសុខភាពល្អណាស់ ។

អ្នកនាងបានបង្ហោះសារថា "ថ្ងៃនេះប៉ាម៉ាក់ចេននី បានមកមន្ទីពេទ្យតាំងពីម៉ោង៧ព្រឹក មកជួបគ្រូពេទ្យតាមការណាត់ ដេីម្បីតាមដានសុខភាពម្តាយនឹងកូន លទ្ធផលឃេីញថា ទាំងម្តាយនឹងកូនមានសុខភាពល្អណាស់ ហេីយថ្ងៃនេះអូនចេននីនៅក្នុងផ្ទៃរបស់ម៉ាក់ៗមានអាយុ ២៥សប្តាហ៍ ៥ថ្ងៃហេីយអុំពូមីង ចេននី មានទំងន់ ៩៩៩ក្រាម ហេីយគេមានកំលាំងណាស់ធាក់ម៉ាក់ៗកាន់តែខ្លាំងៗរាល់ថ្ងៃ សំខាន់ចេននីចេះលេីកទឹកចិត្តប៉ាម៉ាក់ណាស់ ព្រោះអេកូរម្តងឃេីញមុខដូចប៉ា ដល់ពេលអេកូរម្តងទៀតឃេីញមុខដូចម៉ាក់ ប្រហែលអូនចេននីមិនចង់អោយប៉ាម៉ាក់ច្រណែនគ្នាហេីយ មេីលទៅ ចឹងចាំអ៊ុតមេីលពេលអេកូរខែក្រោយទៀត តេីចេននីនឹងប្តូរទំរង់មុខយ៉ាងមិចទៀត? កូនមុខដូចអ្នកណាមិនសំខាន់ទេ សុំអោយតែកូនសុខភាពល្អ តែអីដែលសំខាន់នោះគឺ...គីឡូម៉ែឡេីងដូចគេសប់ចឹង ស្រឺតៗតែម្តងកូនម្តាយ..65គីឡូ calling.."។

ក្រោយឃើញការបង្ហាញទម្រង់មុខកូនរបស់តារារូបនេះហើយ មានអ្នកគាំទ្រជាច្រើន បាននាំគ្នាចូលរួមអបអរសាទរ និង ជូនពរឲ្យម្ដាយកូនរូបនេះ មានសុខភាពល្អរហូតដល់ថ្ងៃសម្រាលផងដែរ៕










