ភ្នំពេញ៖ តារាចម្រៀងសំនៀងផ្អែម ស្រទន់ ដែលធ្វើឲ្យអ្នកគាំទ្រ និងហ្វេនៗជាច្រើន ស្រលាញ់នូវទឹកដមសំលេងរបស់កញ្ញា មាស សុខសោភា ។ ជាក់ស្តែងកាលពីថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២០ កញ្ញា មាស សុខសោភា បានបង្ហាញភាពស្និទ្ធស្នាលជាមួយគូរដណ្តឹង ជារូបភាពជាច្រើនសន្លឹក លើបណ្តាញសង្គមរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាហ្វេនៗច្រណែនយ៉ាងខ្លាំង។

នៅក្នុងរូបភាពដំណើរកម្សាន្តដ៏សែនសប្បាយរីករាយនេះ គឺស្ថិតនៅតំបន់ភ្នំ មានទឹកជ្រោះ អមជាមួយនិងទេសភាពយ៉ាងស្រស់ស្អាត និងមានសភាពស្ងប់ស្ងាត់ល្អ ទីកន្លែងស្អាត។ តារាស្រីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ផ្អែមល្ហែម សប្បាយរីករាយ និងអារម្មណ៍ស្និទ្ធស្នាល ជាមួយគូរដណ្តឹង ។

ស្ថិតនៅក្នុងតំបន់ភ្នំ មានទឹកជ្រោះ យ៉ាងស្រស់ស្អាត ពោលពេញទៅដោយ ព្រៃព្រឹក្សាខៀវស្រងាត់ ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ពេលបានស្រូបយកខ្យល់អាកាស នៅតាមទីកន្លែងដែលមានខ្យល់បរិសុទ្ធ ។ ស្នាមញញឹមមានក្តីសុខ ស្នាមញញឹមដែលពោលពេញដោយក្តីស្រលាញ់ បានបង្ហាញទៅកាន់មនុស្សជាទីស្រលាញ់ យ៉ាងស្រស់ ធ្វើឲ្យហ្វេនៗ រឹតតែពេញចិត្តនិងIdol ជាខ្លាំង៕







