បងប្អូនប្រាកដជាបានស្គាល់ អតីត Freshei Girl អ្នកនាង ប៊ីរីយ៉ា ដែលមានសម្រស់ស្អាត និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ដោយសារតែសម្រស់អ្នកនាង ស្រស់ស្អាតខ្លាំងពេក។ អតីតតារាស្រីរូបនេះ បានរៀបការរួចហើយ ហើយពេលនេះ ក៏មានកូនស្រី ដ៏គួរឲ្យស្រលាញ់ម្នាក់ផងដែរ ។

LABINA ជាឈ្មោះកូនស្រីបង្កើតរបស់អ្នកនាង ប៊ីរីយ៉ា ដែលអូនតូចទទួលបានការចាប់អារម្មណ៍ជាខ្លាំង ព្រោះតែមើលទៅអូនតូច ពិតជាស្រស់ស្អាតមិនចាញ់អ្នកម្តាយនោះទេ ។ រូបសម្រស់ដ៏ស្រស់ស្អាត ក្លាយជាទីចាប់អារម្មណ៍របស់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់អ្នកនាង ប៊ីរីយ៉ា ដោយអ្នកម្តាយរូបនេះ តែងតែបង្ហោះរូបភាពលើបណ្តាញសង្គមរបស់អ្នកនាង។




ជាក់ស្តែងកាលពីពេលថ្មីៗនេះ លើបណ្តាញសង្គមហ្វេសប៊ុករបស់តារាស្រីរូបនេះ ក៏បានបង្ហោះ រូបភាពជាច្រើនសន្លឹក ពីរូបអូនតូច LABINA កំពុងតែដើរលេងកម្សាន្ត នៅឆ្នេរសមុទ្រ ។ ទេសភាពដ៏ស្រស់ស្អាត ជាមួយអ្នកបង្ហាញម៉ូតតូចច្រឡឹងម្នាក់ ពិតជាសមសួន និងស្រស់ស្អាតខ្លាំង ដោយអ្នកម្តាយជាអ្នកថតឲ្យកូន ។ LABINA ធ្វើស្ទាយ៍ប្លែក ដើម្បីឲ្យអ្នកម៉ាក់ថតឲ្យ ទុកជាអនុស្សាវរិយ៍ ពេលបានមកលេងកម្សាន្តនៅទីនេះ។ LABINA បង្ហាញស្នាមញញឹមយ៉ាងស្រស់ស្អាត ទៅកាន់អ្នកគាំទ្រ របស់ខ្លួន ក៏ដូចជាអ្នកគាំទ្រម៉ាក់៕














