ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថាតារាចម្រៀងស្រីល្បីឈ្មោះគឺអ្នកនាង ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងម្នាក់ដែលទទួលបានភាពជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បះក្នុងប្រទេសកម្ពុជាហើយមិនមែននៅក្នុងតែវិស័យសិល្បះមួយទេគឺនៅមានមុខជំនួញនិងជីវិតឯកជនជាច្រើនទៀតដែលតារាស្រីរូបនេះទទួលជោគជ័យដូចគ្នា ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើការបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុកផេករបស់ខ្លួនដោយអ្នកនាងបានធ្វើការរៀបរាប់យ៉ាងដូច្នេះថា « គ្មាននរណាម្នាក់ចង់ដើរទៅជួបបញ្ហានោះទេតែមានពេលខ្លះ បញ្ហាទាំងនោះវាមករកយើងដោយមិនដឹងខ្លួន ដូច្នេះពេលជួបបញ្ហា ចូលអ្នកកុំឆេ វឆា វ តាំងចិត្តឲ្យល្អ ដោះស្រាយតាមសម្រួល ធ្វើចិត្តរឹងមាំកុំទន់ជ្រាយ បញ្ហាទាំងនោះនឹងរសាត់បាត់ទៅតាមពេលវេលា អរគុណបញ្ហាដែលបានបង្រៀនខ្ញុំឲ្យរឹតតែរឹងមាំឡើង តែយ៉ាងណាក៏អរគុណដល់ @seng.chenda76 ដែលតែងតែមានម៉ូដគ្រឿងអលង្ការ ស្អាតៗ សមញ្ញាឥខ្ចោះសម្រាប់អតិថិជនជ្រើសរើសគ្រប់ពេលវេលាគ្រប់កម្មវិធី » ៕














