ជាបង្គោលគ្រួសារ! អតីតពិធីការិនី មាស ម៉ូលីណា ចិញ្ចឹមបីបាច់កូនប្រុសទាំងបី ធំធាត់ឡើងបានយ៉ាងល្អ និងសង្ហារកប់តែម្តង
ស៊ីហៀង
-

ភ្នំពេញ៖ អ្នកនាង មាស ម៉ូលីណា អតីតពិធីការិនីដ៏ល្បីឈ្មោះ កំពុងតែប្រើជីវិតយ៉ាងសាមញ្ញរស់នៅជាមួយកូនប្រុសទាំងបី​របស់អ្នកនាង ពោរពេញដោយក្តីសុខ ធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗ កោតសរសើរយ៉ាងខ្លាំង។

ជីវិតជាស្រ្តីមេម៉ាយ រស់នៅត្រូវពឹងលើខ្លួនឯង និងត្រូវចិញ្ចឹមកូនដល់ទៅបីនាក់ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះត្រូវប្រឹងរកស៊ី ធ្វើការផង ហើយក៏ត្រូវមើលថែកូនផង មិនមែនជារឿងងាយនោះទេ។ 

កូនប្រុសទាំងបីរបស់ម៉ូលីណា កាន់តែស្រស់សង្ហារ មុខមាត់ស្អាត និងឆ្លាតៗណាស់ មិនដែលធ្វើឲ្យអ្នកម្តាយពិតបាកចិត្តអ្វីឡើយ។ ទាំងអស់នេះ ក៏ដោយសារតែអ្នកនាង បានចំណាយពេលវេលាជាច្រើន មើលថែកូន ទាំងការធ្វើដំណើរកម្សាន្ត និងការផ្តល់ភាពកក់ក្តៅដល់កូនៗ។

អ្នកនាងម៉ូលីណា ត្រូវបានមហាជន សង្កេតឃើញថា គឺជាស្រ្តីម្នាក់ដ៏រឹងមាំ ព្រោះថា កូនប្រុសដ៏ទៅបីនាក់ ត្រូវបានចិញ្ចឹមបានយ៉ាងល្អ ត្រូវរ៉ាប់រង ត្រូវមើលថែ ត្រូវផ្តល់ភាពកក់ក្តៅដល់កូនផង។ ទោះបីជាមមាញឹកខ្លាំងយ៉ាងណា ក៏ម៉ូលីណា នៅតែផ្តល់ពេលវេលាដល់កូនៗ មិនដែលឲ្យមានចន្លោះឡើយ៕