ចិត្តល្អណាស់! លោកគ្រូពេទ្យធ្មេញម្នាក់ ជួបអូនហុង ដោយចៃដន្យ ឃើញប្អូនគួរឲ្យអាណិតពេក មុខមាត់ស្លេកស្លាំង អស់កំលាំង​ មិនបានហូបចុករឺគេង​គ្រប់គ្រាន់ ក៏ជួយជាថវិការចំនួន...មានវិដេអូ
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Metrey Dental Clinic បានឲ្យដឹងថា កាលពីថ្ងៃម្សិលមិញ លោក Metrey បានជួបប្អូនប្រុសហុង នៅម្តុំ​ស្ពានអាកាសពេទ្យលោកសង្ឃ​ ។

ម្ចាស់គណនីហ្វេសប៊ុក ខាងលើបានរៀបរាប់ថា " នៅចាំ​ប្អូន​ ហុង​ អត់? ជួយ​ Share 1 អាណិតណាស់​  ម៉ោងប្រហែលជា​ ៧យប់​ ពេលធ្វេីដំណេីរទៅរកចាក់សាំងឡាន​ នៅម្តុំ​ស្ពានអាកាសពេទ្យលោកសង្ឃ​ ក៏បានជួប​ ប្អូន​ រឺក្មួយ​ ហុង​ ដែលពុកម៉ែបងប្អូនបានធ្លាប់ស្គាល់គាត់ហេីយ​ បេីម៉ូតូរឺម៉កកង់៣​នោះ​ ។ ឃេីញទឹកមុខគាត់ស្លេកស្លាំងដូចជាមនុស្សអស់កំលាំង​ មិនបានហូបចុករឺគេង​គ្រប់គ្រាន់ចឹង! ឃេីញគាត់ភ្លាម​ ខ្ញុំបាទ​ Dr. Metrey មានសេចក្តី​អាណិតណាស់​ អាណិតពន់ពេក​ ទប់អារម្មណ៏​ និងទឹកភ្នែកស្ទេីរមិនចង់បាន ទៅហេីយ។ 

ខ្ញុំបាទបានសួរ​ ក្មួយ​ ហុង​ ថា​ ប្អូនគេងនៅណា?? ហេីយចង់ចូលរៀនទេ​ ពូនឹងជួយក្មួយ​ ហុង​ អោយបានចូលរៀនដូចគេដូចឯងណា! ហេីយសួរគាត់ទៀតថា​ បេីពូជួយអោយចូលរៀន​ តេីខំរៀនទេ?? ក្មួយ​ ហុង​ និយាយថា​ អត់ខំរៀនទេ​ ខ្ជិល! ណាហេីយ​ ធ្វេីមិចទេ​ គាត់មិនមានអាហា​ ហូបចុក​ និងមិនមានការអបរំ​ គ្រប់គ្រាន់ទេ​ ចឹងបានគាត់និយាយមក​ ដូចមិនសូវយល់​ និងមិនសូវចេះនិយាយរៀបពាក្យ! ខ្ញុំបាទ​ Dr. Metrey មានមានអ្វីច្រេីនទេ​ ណាមួយ​ប្រយ៉ាប់​ទៅ​ មានរវល់បន្តិច​ ក៏បាមជូនលុយគាត់​ 60000៛​ ទុកអោយ​ ក្មួយ​ ហុង​ ញាំបាយ​ រឺអាចទុកអោយអ្នកផ្ទះ​ក៏បាន! (​ បញ្ជាក់​ 60000៛​ នេះ​ មិនមែនមាន​ន័យថា​ អោយ​ក្មួយ​ ហុង​ យកទៅ​ចង់ការលុយ​ ដេីម្បីអោយកេីតជាកូនលុយដូច​ ១០មុឺនរៀល​ លេីកមុនដែលបានអោយមិត្តសំលាញ់ខ្ញុំទេ​ )​ ជាចុងក្រោយ​ សូមផ្តាំ​ ពុកម៉ែ​ បងប្អូនខ្មែរទាំងអស់​ បេីបានធ្វេីដំណេីរ​ ជា​ ឡានក្តី​ ម៉ូតូ​ រឺកង់ក្តី​ តាមម្តុំ​ ការ៉ាស់សាំង​ Caltex ស្ពានអាកាសពេទ្យលោកសង្ឃ​ បេីបានជួប​ ក្មួយ​ ហុង​ អី​ អាច​ជួយគាត់ខ្លះៗតាម​ សទ្ធា​ និងមផលផង​! ខ្ញុំបាទ​ Dr. Metrey សុំ​ជូន​បុណ្យ​កុសល​ដល់​ពុកម៉ែបងប្អូនដែលបានចូលមេីល​ Video ពិតៗ​ នៃ​ជ្រុងនៃ​ជីវិត​មួយ​ របស់ក្មួយ​ ហុង​ ផង​ សាធុ​ បេីអាណិត​ជួយ​ Share 1 ផង"។

មានវិដេអូ៖