គេអាចបដិសេធយេីងតែយេីងមិនអាចបញ្ឈប់ក្ដីស្រម៉ៃយេីងឡេីយ! បងស្រីអូន បោះទុនរាប់សែនដុល្លារ បេីកផលិតកម្មខ្លួនឯង
-

មានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់ខ្លះហើយ ពីអ្នកនាង នួន ស៊ុន្ទរី ដែលគ្រប់គ្នា ហៅថា បងស្រីអូន ឬ បងស្រីចិត្តធម៏ ដែលកំពុងតែមានឈ្មោះបោះសំលេង ដោយសារតែភាពចិត្តធម៏ ក្តីមេត្តា ដល់ជនទីទាល់ក្រ ។ អ្នកនាង ស្រីអូន ជាស្រ្តីម្នាក់ដែលជោគជ័យខ្លាំង ខាងមុខជំនួញ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង អារី នួន ឬ បងស្រីអូន បានបង្ហោះសារថា "ខែ7ឆ្នាំមុនខ្ញុំបានដាក់ទុន10000$ ដេីម្បីថតរឿងខ្លីអប់រំ។ ខែ7ឆ្នាំនេះខ្ញុំបានដាក់ទុន 500000$ ដេីម្បីបង្កេីតផលិតកម្មដោយទិញកាមេរ៉ាហូលីវូតមកថតរឿងកុនធំតែម្ដងដេីម្បីអោយរឿងមានគុណភាពល្អនិងដាក់ក្រុមការងារបរទេសមកធ្វេីរឿងថែម។ ARRICambodia ម៉ូឌែលចុងក្រោយបង្អស់មានតែមួយក្នុងប្រទេសកម្ពុជា។ 4ឆ្នាំមុនប៉ុស្ដ៍ទូរទស្ស៍មួយគេមិនទទួលខ្ញុំថតរឿង។ 4ឆ្នាំក្រោយខ្ញុំបេីកផលិតកម្មខ្លួនឯង។

តាមពិតមនុស្សយេីងគ្រប់គ្នាសុទ្ធតែមានសក្ខដានុពលពេញខ្លួនចឹងហេីយទេីបគេមិនអោយយេីងមេីលងាយខ្លួនឯងទេ។ សំរាប់ខ្ញុំអ្នកដទៃអាចមេីលងាយខ្ញុំបាន តែខ្លួនខ្ញុំផ្ទាល់មិនដែលមេីលងាយខ្លួនឯងទេ ។ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំអាចធ្វេីបាន ។ 4ឆ្នាំមុននិង4ឆ្នាំក្រោយមនុស្សគេមិនអោយមេីលងាយខ្លួនឯងទេ ។ គេអាចបដិសេធយេីងតែយេីងមិនអាចបញ្ឈប់ក្ដីស្រម៉ៃយេីងឡេីយ reambroduction"។

ប្រភព៖ ស្រីអូន