កាលពីពេលថ្មីៗនេះ លោក ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួន យ៉ាងសប្បាយរីករាយ និងកក់ក្តៅខ្លាំងណាស់ ថែមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន បានអញ្ជើញចូលរួម។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក លោក ឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងឲ្យដឹងថា "កម្មវិធីពេលល្ងាចក្នុងពិធីខួបកំណើតរបស់ខ្ញុំ១១ ខែកក្កដា ឆ្នាំ១៩៥៤-១១ ខែកក្កដា ឆ្នាំ២០២០ សូមអរគុណដល់ភ្ញៀវកិត្តិយស ប្រមាណជា៤៥០នាក់ ដែលបានមកចូលរួម ពិធីនេះប្រព្រឹត្តទៅ នៅក្នុងតំបន់អភិវឌ្ឍន៍ កសិទេសចរណ៍ម៉ុង ឫទ្ធិសែនជ័យ" ។

លោក ឧកញ៉ា ម៉ុង ឫទ្ធី បានបន្តទៀតថា "ពេលព្រឹក ពិធីសាសនា នៅក្នុងកម្មវិធីខួបកំណើតរបស់ខ្ញុំ ១១ ខែកក្កដា ឆ្នាំ១៩៥៤-១១ ខែកក្កដា ឆ្នាំ២០២០ ព្រះសង្ឃនិមន្តមក៧វត្ត ចំនូន៦៧ព្រះអង្គ ទេសនា គ្រែ៧ ចែកអំណោយអោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦៧នាក់ ប្រគេនចង្ហាន់ព្រះសង្ឃ រៀបអាហារថ្ងៃត្រង់ជូន អោយដល់ប្រជាពលរដ្ឋក្រីក្រ ភ្ញៀវកិត្តិយសមកចូលរួមប្រមាណជា៥០០អង្គ នាក់ សូមអរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញមកចូលរួម"។

ជាមួយគ្នានោះផងដែរ គេសង្កេតឃើញវត្តមានតារាសម្តែងអ្នកនាងគង់ ចាន់ស្រីមុំ និងក្រុមគ្រួសារបានចូលរួមនៅក្នុងកម្មវិធីផងដែរ ។ អ្នកនាងគង់ ចាន់ស្រីមុំ បានបង្ហោះសារជូនពរ ឧកញ៉ា ម៉ុង ឫទ្ធី ក្នុងសារនោះបានរៀបរាប់ថា "រីករាយថ្ងៃខួបកំណេីតអ៊ុំគំរប់៦៦ឆ្នាំ ក្មួយសូមជូនពរអោយអ៊ុំមានសុខភាពល្អ និងអាយុវែង "។












