ស្រៀវជំនួស ! នារីម្នាក់រៀបរាប់ពីក្តីឈឺចាប់របស់អ្នកម្តាយគ្រប់រូប ក្នុងពេលសម្រាលកូន ជាពិសេសអ្នកដែលត្រូវវះកា ត់
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ខ្លឹមសារទាំងស្រុងដែលបានដកស្រង់ចេញពីគណនីហ្វេសប៊ុកដែលមានឈ្មោះថា Jing Jing បានធ្វើការបង្ហោះរៀបរាប់ឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ « ចូលទៅដំបូងភ័ យខ្លា ច អារម្មណ៍មិនដឹងនៅណាទេ ចូលដល់បន្ទប់វះ កា ត់ពេទ្យចាប់ផ្តើមសុងទឹកនោម ហើយជូតសំអាតបរិវេណខ្នងដោយទឹកសំលាប់មេរោគ បន្ទាប់មកពេទ្យប្រើម្ជុលវែងមួយចាក់ចូលកណ្តាលឆ្អឹងខ្នង គឺថ្នាំស្ពឹក ពេលថ្នាំចាប់ផ្ដើមដំណើរការគឺស្ពឹកពីត្រឹមចង្កេះចុះក្រោមដល់ជើង ដេកដូចមនុស្សយន្ដកម្រើកលែងរួច ខ្លួនចាប់ផ្ដើមរងារញាក់ស្ទើរតែរឹងថ្គាម 

ហើយពេទ្យយកទឹកអាកុលជូតតេសមើលស្ពឹកឬនៅ ហើយពេទ្យបានជូតអាកុលសំអាតលើពោះកន្លែងដែលត្រូវវះ ពេទ្យវះពោះម្តងមួយស្រទាប់ៗរហូតដល់ឃើញកូន ពេទ្យវះបណ្តើរ បុកថ្នាំបណ្ដើរ វាស់សម្ពាធឈាម និងមើលចង្វាក់បេះដូងរហូត(ពេទ្យកំពុងញាប់ដៃញាប់ជើង)ពេលនោះថ្នាំធ្វើទុកវិលមុខខ្លាំង ក្អួតមកចូលបំពង់ខ្យល់ ចង់ដាច់ខ្យល់ បន្ទាប់មក ចាប់ផ្ដើមថប់ដង្ហើម រងារ ស្ងួតក ក្ដៅមុខ បេះដូងលោតញាប់តែបានអុកសុីសែនយោង ពេទ្យក៍ទាញកូនចេញសង្កត់ស្ទើរផុតដង្ហើមម្ដងទៀត

ឈឺខ្លាំងណាស់ ទើបទាញកូនចេញរួច កូនចេញមកហើយចាប់ផ្តើមដេរប្រហែលមួយម៉ោងពេលនោះចាប់ផ្ដើមរវើយៗបិទភ្នែកគេងលឺតែសម្លេងពេទ្យល្វើយៗ ពេទ្យដាក់ថ្នាំអោយកន្រ្តាក់ស្បូនញាក់ឡើងរង្គើរធ្មេញ ក្រោយមកពេទ្យរុញទៅបន្ទប់សំរាក ញាក់មួយយប់ទល់ភ្លឺ ឡើងរឹងពោះ រង្គើរធ្មេញអោយសំរាករហូតអស់ថ្នាំស្ពឹក12ម៉ោង ហាមមិនអោយហូបអ្វីទាំងអស់លុះត្រាតែដើរខ្យល់ទើបហូបបាន សំខាន់អត់អាហារមុនវះ 4-5ម៉ោងហើយ

 វះហើយក៏មិនទាន់អោយហូបទៀត ហេវហត់អស់កម្លាំងស្ទើរសន្លប់ម្ដងៗ បន្ទាប់ពីអស់ជាតិថ្នាំស្ពឹក ចាប់ផ្តើមឈឺថ្នេរខ្លាំងងើបដើរមិនរួច ផ្អៀងឆ្វេងស្ដាំក៏មិនបាន តែត្រូវប្រឹងងើបដើម្បីអោយថ្នេរយឺតនិងធ្លាក់ឈាមឆាប់អស់ ជាប់សុងនោម2យប់2ថ្ងៃវេទនាណាស់ របូតសុង ពេទ្យមកសុងម្ដងទៀតឈឺលើសមុនខ្លួនឈឺហើយខំប្រឹងឡើងអោយកូនអឹមទៀត ពេលដោះចាប់ផ្ដើមឡើង ឈឺញាក់ ក្ដៅខ្លួន 2យប់ ទម្រាំធូរ ឡើងដោះនេះឈឺរកអ្វីប្រៀបមិនបានទេ

 ខំប្រឹងម៉ាស្សាឡើងឈឺពេញខ្លួន ក វិញរោយឈឺថ្លោះជិតរលេះហើយព្រោះប្រឹងអោនមើលកូនពេលមឹម ពេទ្យត្រូវដាក់ថ្នាំបំបាត់ការឈឺចាប់រហូត ពេលពេទ្យមកម៉ាស្សាកន្លែងថ្នេរ ទម្លាក់ឈាម ពេទ្យសង្កត់ចំថ្នេរខ្លាំងៗឈឺឡើងឃើញពេទ្យខ្លាចម៉ង ពេលគិតម្ដងទៀតមានអារម្មណ៍ថាខ្លួនឯងអស្ចារ្យដែលអាចឆ្លងកាត់មកបានរហូតដល់ឃើញមុខកូន មិនដឹងពេលណាបាត់ឈឺទេ នៅស្រៀវស្ពឹកពេញហ្នឹង(ថ្នេរ)លើកធ្ងន់ៗឈឺខ្ទោកៗ

នេះជាអ្វីដែលអ្នកម្តាយសំរាលដោយវះកាត់បានជួប មិនថាសម្រាលធម្មជាតិឬវះទេ អ្នកម្ដាយគ្រប់រូប សុទ្ធតែពិបាកដូចគ្នា ទម្រាំឆ្លងផុត បើនិយាយពីអាម្មណ៍ពេលនេះគឺខ្លាចខ្លាំងណាស់ មិនដឹងពេលណាក្លាហានហ៊ានយកកូនលើកទី2ទេ អ្នកណាថាវះស្រួល ពេលបានជួបគឺដឹងហើយ មានតែមនុស្សស្រីទេដែលយល់ថាការលះបង់ចំពោះកូនវាធំធេងយ៉ាងណា ហើយក៏គ្មានអ្នកណាស្រលាញ់យើងស្មើនិងម្ដាយរបស់យើងដែរ » ៕