ប្រុងប្រយ័ត្នទាំងអស់គ្នា! ព្រឹកនេះ កម្ពុជា រកឃើញអ្នកផ្ទុកជំងឺកូវីដ ១៩ ចំនួន ៩ នាក់៩នាក់ថ្មីបន្ថែមទៀត មកពីអារ៉ាប់ប៊ីសាអូឌីត
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៩នាក់ថ្មីបន្ថែមទៀត ដែលជាករណីនាំចូលពីប្រទេសអារ៉ាប៊ីសាអូឌីត។

ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកទើបរកឃើញកើតមានជំងឺកូវីដ១៩នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។ អ្នកជំងឺទាំង៩នាក់នេះ ត្រូវបានពិនិត្យរកឃើញជំងឺកូវីដ១៩ កាលពីថ្ងៃទី១៣ ខែកក្កដាម្សិលមិញ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។

ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន០៩នាក់ នៅថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២០ មានដូចតទៅ៖

- បុរសជានជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១សង្កាត់ច្រាំងចំរះខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

- បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង

- បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលទោកឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល

- បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ពពេល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

- បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិសោយ១ ឃុំប៊ុស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

- បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ

- បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្វាយឃ្លាំង ឃុំទីភក្រូចឆ្មាររ ខេត្តត្បូងឃ្មុំ

- បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលសម្បត្តិ ឃុំ ថ្មីសំដុះ ស្ត្រីចក្រថ្នាក់ខេត្តត្បូងឃ្មុំ ។

- បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិវិហារសម្បូរឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសទាំង០៩នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី និងបានបន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧និង២៥នាទីល្ងាច។ វត្ថុសំណាកលើកទីពីររបស់ពួកគាត់ ដែលបានធ្វើវិភាគដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺទាំង ០៩នាក់ខាងលើនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។

រីឯអ្នកដំណើរចំនួន៧០នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយអ្នក វិជ្ជមានវីរុសកូវីដ-១៩ កំពុងត្រូវបានបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តមួយ ក្នុងរាជធានីភ្នំពេញ។ ក្នុងចំនួនអ្នកដំណើរ ៨០នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺកូវីដ-១៩ សរុបមានបុរសចំនួន២៤នាក់ ដែលបច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។ 

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាពនិងស្រាវជ្រាវរកករណីកូវីដ១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា៕