ផ្ទុះការសង្ស័យព្រៀតក្រោយ សុន ស្រីពេជ្រ សម្រាលកូនប្រុស បែរជាមិនឃើញវត្តមានស្វាមីអ្នកនាងនៅក្បែរ ...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងសំនៀងផ្អែម អ្នកនាង សុន ស្រីពេជ្រ បានបង្ហោះសារបន្ទាប់ពីសម្រាលបានកូនប្រុសដ៏គួរឲ្យស្រលាញ់ ធ្វើឲ្យមហាជន ជាច្រើន ត្រេកអរ និងចូលរួមជូនពរគ្រប់ៗគ្នា។ 

អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺនៅក្នុងរូបភាពដែលអ្នកនាងបានបង្ហោះនោះ មិនឃើញវត្តមាន របស់ស្វាមី ឬ ឪពុកកូនប្រុសទាល់តែសោះ ខណៈពេលដែលប្រពន្ធត្រូវសម្រាលកូន និងជាពេលដែលភរិយាត្រូវការកំលាំងចិត្តខ្លាំងបំផុត ចង់បានស្វាមី នៅក្បែរកាយ ដើម្បីជំនះរាល់ឧបសគ្គគ្រប់យ៉ាង ។

ជាមួយគ្នានោះផងដែរ ក៏មានមហាជន ជាច្រើនសម្តែងការសង្ស័យ ទៅលើអ្នកទាំងពីរនាក់ បន្ទាប់ពីបានឃើញពាក្យពេចន៍ប្លែក នៅលើ បណ្តាញសង្គម រវាង អ្នកនាង និងស្វាមី។ សារខ្លីៗ តែបង្កប់ទៅដោយអត្តន័យយ៉ាងជ្រាលជ្រៅ ដែលគេសង្កេតឃើញនៅក្នុង Bio រវាង អ្នកនាង សុន ស្រីពេជ្រ និងស្វាមី បានសរសេរក្នុងអត្តន័យថា " កន្លែងណាដែលគេមិនអោយតម្លៃយើងចូរកុំបន្តនៅយូរ ពេក ។ ម្រាមដៃដប់មានវែងមានខ្លី គ្រួសារណាមិនមានបញ្ហាផ្ទៃក្នុងនោះ។

អ្វីដែលកត់សំគាល់មួយទៀត ដែលកាន់តែធ្វើឲ្យមហាជនលោកមានការសង្ស័យទៀតនោះ ធម្មតាពេលរៀបការហើយនោះ ពេលមានកូន កូនត្រូវយកត្រកូលតាមឪពុក ឬ ជីតា តែអ្វីដែលឃើញនៅពេលនេះ គឺអ្នកនាង សុន ស្រីពេជ្រ បានដាក់ឈ្មោះកូនប្រុសថា "ពេជ្រ វឌ្ឍនា"។