ពេលខ្លះ ការដែលព្យាយាមខំតាមរកមនុស្សស្រីល្អៗ ដើម្បីយកមកធ្វើជាគូជីវិត មិនមែនជារឿងដែលងាយនោះឡើយ ពេលខ្លះ យើងបានជួបគេហើយ តែបែរជាមើលមិនដឹងថា គេជាមនុស្សល្អទេទាល់តែបាត់បង់ទៅទើបដឹងនិងហួសពេលបាត់ទៅហើយក៏មានដែរ ។

ប្រពន្ធល្អក៏មិនខុសអីពីកំណប់ទ្រព្យ ដែលកប់នៅក្នុងទៅអាថ៌កំបាំងអ៊ីចឹង គឺមិនមានមនុស្សច្រើនទេ ដែលអាចដឹង និងមើលឃើញ លើកលែងតែយើងមាននិស្ស័យ យើងមានផលបុណ្យល្អ ទើបអាចរកបានមនុស្សល្អៗ អាចទទួលបានកំណប់ទ្រព្យនោះ យកមកថែរក្សាទុកជាសម្បត្តិរបស់ខ្លួន តែអ្នកខ្លះទៀត មានសំណាងល្អ បានកំណប់នោះហើយ តែបែរជាមិនចេះថែរក្សា មិនចេះឱ្យតម្លៃ នោះថ្ងៃណាមួយ នឹងត្រូវបាត់បង់កំណប់នោះក៏ថាបាន។

ដោយឡែកនៅកាលពីពេលថ្មីៗនេះមានគូស្នេហ៍ចំណាស់មួយបានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបងស្រីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា“ អ្នកនាង ធំ ” ត្រូវជាភរិយាបានបង្ហោះសាររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានអត្ថន័យយ៉ាងដូច្នេះថា៖ « អូនដឹងថាបងអាចរកស្រីស្អាតហេីយក្មេងជាងអូនបានដោយងាយមានមិនខ្វះ ប៉ុន្តែបងមិនអាចរកស្រីណាម្នាក់ ដែលស្រឡាញ់បងខ្លាំងជាងអូនហេីយល្អជាងអូនបានទេ ប្រពន្ធមិនមានពេលគ្រប់គ្រាន់ក្នុងការតុបតែងខ្លួនឱ្យស្អាតគ្រប់ពេលដូចស្រីក្រៅ

ប៉ុន្តែប្រពន្ធមានពេលគ្រប់គ្រាន់សម្រាប់នៅក្បែរមេីលថែប្តីនឹងកូនបានគ្រប់ពេលវេលាគ្រប់វិនាទី នេះហេីយជីវិតជាប្រពន្ធ ពេលមានប្តីស្រឡាញ់ប្តីជាងខ្លួន ពេលមានកូនស្រឡាញ់កូនជាងជីវិតនេះជារឿងពិតរបស់ស្រ្តីគ្រប់រូប នាមជាប្រពន្ធ អត់ធន់គ្រប់យ៉ាង អំរែកសងខាង គិតកូននឹងប្តីជាធំ កាងារក្នុងក្រៅ ធ្ងន់ស្រាលមិនស្តី សុំត្រឹមលោកប្តី ភក្តីនឹងអូន ជីវិតប្តីប្រពន្ធពាក្យថាស្រឡាញ់មួយម៉ាត់គឺមិនគ្រប់គ្រាន់ទេត្រូវមានព្រហ្មវិហារធម៌ មេត្តាស្រឡាញ់អាណិតយល់ចិត្ត មេីលថែយោគយល់អត់អោនអធ្យាស្រ័យលេីកលែង ជាពិសេសគឺភាពស្មោះត្រង់ចំពោះគ្នា ប្រពន្ធស្អាតងាយរកណាស់ តែប្រពន្ធល្អរកបានដោយកម្រ ចា៎នេះគ្រាន់តែជាសារមួយសូមដាស់តឿនរំលឹកដល់ស្វាមីគ្រប់រូបកុំឱ្យភ្លេចអាណិតស្រឡាញ់គិតគូរដល់ប្រពន្ធខ្លួនផង ស្វាមីខ្ញុំព្រះករុណា ខ្ញុំម្ចាស់ នាងខ្ញុំ រាល់ថ្ងៃនេះល្អខ្លាំងណាស់ៗ ពីព្រោះថារាល់ថ្ងៃនេះគាត់បានធ្លាក់ក្នុងអន្លង់ស្នេហ៍ប្រពន្ធម្នាក់នេះហេីយ » ៕





