ដូចដែលបងប្អូនបានជ្រាបខ្លះៗហើយ ពីការលាឈប់ពីការប្រដាល់ របស់លោក វង្ស ណយ ដែលបានបង្ហោះកាលពេលថ្មីៗនេះ ។ កីឡាប្រដាល់រូបនេះ បានបង្ហោះសារថា "(ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន) ខ្ញុំវៃយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវ៉ៃទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វៃនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន ។បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ (ជួយគាំទ្រគងៀតក្របីខ្ញុំផងបងប្អូន)។

ក្រោយពីបានលឺពីការប្រកាសលាឈប់ របស់កីឡាប្រដាល់រូបនេះ ទើបលោក ផែង វណ្ណៈ បានបង្ហោះសារថា "នៅរសៀលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២០ ខ្ញុំបានទិញងៀតក្របីចំនួន ៣ គីឡូក្រាម ពីប្អូន វង្ស ណយ ដោយ ១គីឡូក្រាម តម្លៃ ៦៥០០០ រៀល និងបានប្រគល់ថវិកាចំនួន ៧០០ ដុល្លារ ជូនដល់ប្អូនប្រុស វង្ស ណយ ដើម្បីបង្កើនដើម្បីទុនប្រកបរបរចិញ្ចឹមក្រុមគ្រួសារ" ។

ហើយនៅថ្ងៃនេះ លោក ផែង វណ្ណៈ ក៏បានសម្ភាសន៍ ទាក់ទងទៅនឹងការលាឈប់របស់លោក ដោយលោក វង្ស ណយ បានប្រាប់ឲ្យពីមូលហេតុថា ៖ ទី១ ដោយសារតែខ្ញុំឈប់វ៉ៃ ព្រោះខ្ញុំរៀងចាស់ទៅហើយ។ ទី២ នៅពេលវ៉ៃឈ្នះហើយ ដូចជាមិនបានច្រើននោះទេ ប៉ុន្ដែបើចាញ់វិញ ទទួលនូវការប្រ មា ថ មើលងាយជាច្រើន (ឈ្នះគេសាទរ ចាញ់គេជេ រ) ហើយការរិះគន់របស់ពួកគាត់ទាំងឡាយ វាធ្វើឲ្យឈឺក្បាល ស្ដាប់ទៅមិនចូល ដល់ពេលចឹងទៅ គឺមានអារម្មណ៍ថា បាក់ទឹកចិត្ដខ្លាំងណាស់ រួមផ្សំជាមួយ អ្នកប្រដាល់របស់យើង ហើយទើបតែរលកក្រោយនេះទេ រៀងសល់លុយខ្លះ ប៉ុន្ដែបើខ្ញុំរៀងជ្រេវិញនេះ គឺអត់មានសល់លុយអីទេ អញ្ចឹងហើយ ទើបខ្ញុំងាកមកចាប់អជីពជាអ្នកលក់ ងៀតក្របី កន្ធា យអប ត្រសក់ចាវ បន្ដិចបន្ដួច ដើម្បីចិញ្ចឹមជីវិតគ្រួសាររបស់ខ្ញុំ ហើយប្រសិនបើខ្ញុំប្រឹងវ៉ៃបន្ដទាំងបែបនេះ ហើយខ្ញុំពិការទៅ គឺគ្រួសាររបស់ខ្ញុំ រឹតតែប៉ះពាល់ខ្លាំងបំផុត ដូច្នេះហើយខ្ញុំចង់ទុកកម្លាំងចុងក្រោយ ដើម្បីគ្រួសារខ្ញុំ"។








សូមទស្សនាវីដេអូ៖