រកណាបានទៀត? ស៊ឹម សូលីកា ទៅមើលថែកូនរបស់ប្រពន្ធក្រោយ ស្រលាញ់ដូចកូនបង្កើត ទៅមើលថែសឹងតែរាល់ថ្ងៃ
ភ្នំពេញ៖ មានមហាជនជាច្រើន បានកោតសរសើរពីទឹកចិត្ត តារាសម្តែងស្រី និងជាពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង ស៊ឹម សូលីកា ដែលតែងតែធ្វើឲ្យមហាជន ទប់ចិត្តមិនសរសើរមិនបាន ទោះបីជាអ្នកនាង និងស្វាមីមុន បានចែកផ្លូវក៏ពិតមែន តែអ្នកទាំងពីរ នៅតែរាប់អានគ្នា ស្រលាញ់គ្នាដូចជាមិត្តភក្តិ ធម្មតា ។

ជាក់ស្តែង មួយរយៈពេលចុងក្រោយមកនេះ តារាស្រីរូបនេះ ហាក់បីដូចជាមានភាពមមាញឹកខ្លាំង ព្រោះតែរវល់មើលថែកូនទើបតែកើតមក របស់អតីតស្វាមីអ្នកនាង ដែលលោកមានកូនជាមួយប្រពន្ធក្រោយ ។ ជាញឹកញាប់អ្នកនាងតែងតែទៅលេង និងមើលថែ គេងបំពេរ ដូចជាកូនបង្កើត ។

កាលពីពេលថ្មីៗនេះ អ្នកនាងបានបង្ហោះសារជាច្រើនសន្លឹក ជាមួយកូនស្វាមីមុន របស់អ្នកនាង ដោយនៅមើលថែ បានយ៉ាងល្អ បីដូចជាកូនបង្កើត។ ទង្វើរល្អបែបនេះ បានធ្វើឲ្យហ្វេន មានការកោតសរសើរ និងត្រេកអរខ្លាំងណាស់ ព្រោះថាកម្របានឃើញណាស់ ដែលមនុស្សបែកគ្នាហើយ នៅតែល្អគ្នាបែបនេះ៕









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។