ហ្វេសប៊ុក ៖ នៅកាលពីពេលថ្មីៗនេះមានរឿងគួរឲ្យសោកស្តាយមួយបានកើតឡើងបន្ទាប់ពីមានចែករំលែកជាច្រើនអំពីការទទួលមរណភាពរបស់យុវជនម្នាក់ មូលហេតុដែលធ្វើឲ្យយុវជនម្នាក់នេះទទួលមរណភាពទាំងវ័យក្មេងបែបនេះគឺដោយសារតែកើត ជំងឺគ្រុនឈាមដោយសារតែទុកយូរពេកទើបធ្វើឲ្យជំងឺមួយនេះកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ទើបបណ្តាលឲ្យយុវជនម្នាក់នេះទទួលមរណភាពទាំងវ័យក្មេងបែបនេះ ។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Mak Yeay ដែលត្រូវជាមិត្តភក្តិរបស់ស ព បានបង្ហោះឲ្យដឹងថា “មិត្តភក្តិប្រុសៗនៅសល់តែ 4នាក់ទេ ពេលនេះឯងបានចាកចេញពីពួកយើងហើយ ពួកយើងមិនអាចទទួលយកបានទេនៅហេតុការបែបនេះ ឯងធ្លាប់និយាយជាមួយគ្នាមិចខ្លះ ហើយមិចបានជាឯងចាកចេញដោយមិនបានយកសន្យាឯងទៅចឹងបើមានជាតិក្រោយមែន ពួកយើងនិងសុំកើតមកជាបងប្អូនចុះមិនបាច់ជាមិត្តភក្តិគ្នាទេសុំកើតជាបងប្អូនល្អនិងគ្នាលាហើយលាជារៀងរហូតលែងបានជួបគ្នាទៀតហើយអាសម្លាញ់ ទៅអោយបានសុខណាពេជ្រ ចន្ទ្រដែន 14/07/2020 RIP My BestFriend ForEver ” ។

ដោយឡែកចំពោះការទទួលមរណភាពរបស់យុវជនខាងលើនេះឃើញថាមានមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងការសោកស្តាយយ៉ាងខ្លាំង មិនគួរណាយុវជនខាងលើស្លា ប់ ទាំងវ័យក្មេងបែបនេះសោះ បន្ទាប់មកមហាជនជាច្រើនក៏បានធ្វើការចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសាររបស់ស ព ផងដែរ ៕





