មានលុយទិញទេ មើលទៅ! អ្នកស្រី ទ្រី ដាណា បង្ហាញជញ្ចៀនពេជ្រ២វង់ មានតម្លៃ១លានជាងដុល្លារ (មានវីដេអូ)
សីហា
-

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើន ប្រហែលជាបានស្គាល់ហើយថា ថៅកែហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ អ្នកនាង ទ្រី ដាណា ដែលបងប្អូនពុកម៉ែ មាមីង បានស្គាល់ អ្នកនាង​ តាមរយៈការជួយដល់សង្គម និងជាម្ចាស់ផលិតផលហ្រេនដ៏ធំ ម៉ាក N.N.P និង NUNA Brand ដែលកំពុងធ្វើចរាចរណ៍លើទីផ្សារយ៉ាងស្រស្រាក់ស្រសាំ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បងប្អូនស្ទើរតែពេញប្រទេសតែម្តង។

ក្រោយពីបានរៀបចំបើកសម្ពោធហាង មាសពេជ្រ ថ្មី របស់លោកស្រី ទ្រី ដាណា កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ កន្លងផុតទៅ មានអតិថិជនជាច្រើនបានចូលរួមយ៉ាងសន្ធឹកសន្ធាប់ហើយ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ​ រហូតដល់ថ្នាក់ ធ្វើឲ្យមហាជនទូទៅ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង អ្នកខ្លះក៏បាននិយាយថា ពិតជាមិនធ្លាប់ឃើញពីមុនទេ មនុស្សច្រើនបែបនេះ ចូលមកទិញមាសពេជ្រ នោះ។

យ៉ាងណាមិញ យោងតាមវិដេអូរបស់លោកស្រី ទ្រី ដាណា រយៈពេល ៤៨និង១៤នាទី បានបង្ហាញជញ្ចៀនពេជ្រ ដ៏ស្រស់ស្អាតចំនួន២វង់ ដែលមានតម្លៃស្ទើរតែមិនគួរឲ្យជឿនោះ គឺអាចឡាន Rolls Royce ឬផ្ទះវីឡាដ៏ធំស្កឹមស្កែ ដែលមានតម្លៃរហូតដល់ 1,169,318 ដុល្លា។ ក្រោយពីបង្ហោះវីដេអូនេះហើយ អ្នកគាំទ្រមានសិទិ្ធត្រឹមតែខមិនថា ស្អាត ជាតិនេះមិនមានលុយទិញទេ និងអ្នកខ្លះទៀត ជញ្ចៀនទាំងពីរវង់នេះ ពិតជាស្រស់ស្អាតមែនទែន សុំតែបានមើលក៏អស់ចិត្ត៕


ទស្សនាវីដេអូខាងក្រោម៖