អូនតូចនេះយំឡើងខ្សោះខ្លួន ដោយសារតែលោកគ្រូ ហែម លំផាត់ ដែលជាធនធានដ៏មានតម្លៃម្នាក់របស់កម្ពុជា បានទទួលមរណភាពដោយសារតែ...
-

ភ្នំពេញ ៖ ប្រិយមិត្តជាទីមេត្រីនេះបើយោងទៅតាមខ្លឹមសារទាំងស្រុងដែលបានដកស្រង់ចេញពីគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា​ NPC of Cambodia បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានទុក្ខជាទម្ងន់ដោយ លោក ហែម លំផាត់ អាយុ៤៩ឆ្នាំ ជាគ្រូបង្វឹកជម្រើសជាតិ អត្តពលិក អូឡាំពិកនិងប៉ារ៉ាឡាំពិកកម្ពុជា បានទទួលមរណៈភាព នៅរាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយរោគាពាធ។

ទោះជាមានការជ្រោមជ្រែងអស់លទ្ធភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡា ហែលទឹក ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត យ៉ាងណាក៏ដោយមិនអាចស្រោចស្រង់ជីវិតលោកគ្រូដ៏មានតម្លៃនិងជាទីគោរពបានឡើយ។

ខ្ញុំបាទយកឱកាសដ៏មានតម្លៃបន្ថែមថា លោកគ្រូ ហែម លំផាត់ មានភរិយានិងកូនប្រុស៣នាក់ កូនច្បងអាយុទើបបាន១០ឆ្នាំ។ លោកគ្រូមានស្នាដៃជូន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានិងអត្តពលិកជនពិការផ្នែកហែលទឹកដូចខាងក្រោម៖

. ឆ្នាំ២០១១ បានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៦ ប្រទេស ឥណ្ឌូនេស៊ី បានទទួល មេដាយ ប្រាក់១គ្រឿង សំរឹទ្ធិ៤គ្រឿង

. ឆ្នាំ២០១៤ បានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៧ ប្រទេស ភូមា បានទទួល មេដាយមាស១គ្រឿង

. ឆ្នាំ២០១៥ បានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៨ ប្រទេស សឹង្ហបុរី មេដាយ សំរឹទ្ធិ១គ្រឿង

. ឆ្នាំ២០១៧ បានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៩ ប្រទេស ម៉ាឡេស៊ី មេដាយ ប្រាក់១គ្រឿង សំរឹទ្ធិ១គ្រឿង

សរុបមកក្នុងការដឹកនាំរបស់ លោកគ្រូ ហែម លំផាត់ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានទទួលមេដាយផ្នែកហែលទឹកសរុប មាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធិ៦គ្រឿង។

អាស្រ័យដូចបានគោរពជម្រាបសូមអញ្ជើញ គ្រូបង្វឹក អត្តពលិកជនពិការ និងសាធារណៈជនមេត្តាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយយើងខ្ញុំ ដើម្បីចាត់ទុក ជាការដឹងគុណ សម្តែងនូវការអាឡោះអាល័យជាពន់ពេកនិងបួងសួងសូមដួងវិញ្ញាណខ័ន្ត លោកគ្រូបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ នឹកជារៀងរហូត...។ ដោយក្តីក្តុកក្តួល យី វាសនា