កញ្ញា ថន លក្ខិណា ដែលជាតារាសម្តែងដ៏ល្បីឈ្មោះ និងបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័យ រហូតក្លាយទៅជាពិធីការិនីប្រចាំផលិតកម្មរស្មីហង្សមាស និងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ព្រោះរូបសម្រស់ និងភាពស្រស់ស្អាត និងសមត្ថភាពរបស់កញ្ញា។

តារាស្រីរូបនេះ បានធ្វើមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់ បន្ទាប់ពីកញ្ញា បានគ្រងក្នុងឈុតបុរាណខ្មែរ ដ៏ល្អឯកគ្មានពីរ ទៅសាធារណៈជន បានឃើញ ពិសេសគឺយុវជនជំនាន់ក្រោយបានឃើញ ពីសម្រស់របស់នារីខ្មែរក្នុងឈុត បែបបុរាណខ្មែរយើង ថាស្រស់ស្អាតខ្លាំងកម្រិតណា។

ក្នុងនាមជាតារាស្រីម្នាក់ លក្ខិណា បានរិះរកអ្វីថ្មីៗ ដើម្បីបង្ហាញជូនទស្សនិកជន បានទស្សនា ពិសេសគឺបង្ហាញឲ្យអ្នកសិល្បៈជំនាន់ក្រោយបានឃើញ ថាសំលៀកបំពាក់ខ្មែរយើងគឺស្រស់ស្អាតខ្លាំង ។

បន្ទាប់ពីបានស្លៀកសំលៀកបំពាក់មួយឈុតនេះហើយ ធ្វើមហាជន ក៏ដូចជាហ្វេនៗ មានការរំភើប ពេលបាន Idol របស់ខ្លួនស្លៀកក្នុងឈុតបុរាណមួយឈុតនេះពិតជាសាកសម និងរូបសម្រស់របស់កញ្ញា ពិសេសគឺដងខ្លួនក៏តូចច្រលឹងដ៏គួរឲ្យស្រលាញ់តែម្តង៕













