អ្នកនាងគង់ សុជាតិ ដែលជាពិធីការិនី ដ៏ឆ្នើម ប្រចាំប្រទេសកម្ពុជា បានសាងគ្រួសារ ជាមួយលោក ជា បុវិល ជាពិធីកររូបសង្ហារ និងមានចំណងដៃកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ ។ ក្រៅពីអាជីពជាពិធីការិនី ហើយនោះ អ្នកនាងគង់ សុជាតិ ក៏មានអាជីវកម្មផ្ទាល់ខ្លួនផងដែរ ដែលរាល់ថ្ងៃនេះ កំពុងតែដំណើរការបានយ៉ាងល្អ ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកនាងគង់ សុជាតិ និងក្រុមគ្រួសារ កំពុងតែមានក្តីសុខ ជាមួយការដើរកម្សាន្ត លំហែកាយ ដែលទីនោះ ពិតជាមានទេសភាពស្អាត និងខ្យល់បក់រំភើយៗ ត្រជាក់ដល់ចិត្ត។

ដោយឡែកអ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែម ជាមួយក្រុមគ្រួសារ ។ ជីវិតមនុស្សយើងធ្វើការខ្លះ ដើរកម្សាន្តខ្លះ ទើបជីវិតមានន័យ ពិសេសពេលបានដើរលេងជាមួយក្រុមគ្រួសារយ៉ាងមានក្តីសុខ។ អ្នកនាង គង់ សុជាតិ បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា "ថាមើលសប្បាយអត់ លក្ខណៈគ្រួសារម្តងមើលលើកនេះ គឺថាសប្បាយជាងគេគឺដូរីនឹងហើយ កុំភ្លេចមកលេងមណ្ឌលគិរីណាបងប្អូន"។ អ្នកនាងបានបន្តទៀតថា "ស្វាមី ភរិយា ជាពាក្យដែលពេញដោយសេចក្តីថ្លៃថ្នូរ ជាពាក្យដែលពេញពោរដោយក្តីគោរពស្រលាញ់ ... អរគុណដែលកាន់ដៃអូនមកដល់ពេលនេះទីនេះ ទោះបីវាមិនល្អដូចគេតែវាជាសេចក្តីពេញចិត្តរបស់យើង"។













