តារាចម្រៀងសំនៀងផ្អែម ដែលជាអតីតតារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា បន្ទាប់ពីបានចាកចេញពីផលិតកម្មថោន ក៏បានបង្ហោះសារយ៉ាងផ្អែមល្ហែម ជាមួយគូដណ្តឹង ដែលបានស្រលាញ់គ្នាអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ទោះបីជាកញ្ញា បានចាកចេញពីផលិតកម្មថោនក្តី តែអ្នកគាំទ្រ មិនប្រែប្រួល ព្រោះតែទឹកដមសំលេង ដ៏ពិរោះក្រអួនក្រអៅ របស់កញ្ញា។

បន្ទាប់ពីចាកចេញពីផលិតកម្មថោន កញ្ញា មាស សុខសោភា នៅមិនទាន់បានចូលផលិតកម្មផ្សេង។ កាលពីពេលថ្មីៗនេះ កញ្ញា ក៏បានបង្ហោះសារយ៉ាងជក់ចិត្តជូនចំពោះអ្នកគាំទ្រ របស់កញ្ញាថា "នាងខ្ញុំសូមអរគុណដល់បងៗប្អូនៗអ្នកគាំទ្រទាំងអស់គ្នា ដែលបានចាត់ទុកនាងខ្ញុំជានិមិត្តរូបក្នុងចិត្តនិងតែងតែគាំទ្រនាងខ្ញុំរហូតមក ទោះបីជាអាយុកាលនាងខ្ញុំកាន់តែទៅមុខហើយក្ដីក៏អ្នកគ្រប់គ្នានៅតែទុកនាងខ្ញុំក្នុងចិត្តនិងបេះដូងរហូតមក។ នាងខ្ញុំសប្បាយចិត្តណាស់ដែលអ្នកទាំងអស់គ្នាបានគូសរូបតុក្កតាដ៏ស្រស់ស្អាតនេះដល់នាងខ្ញុំ និងតែងតែចាត់ទុកខ្ញុំជាមនុស្សម្នាក់នៅតែស្រស់ស្អាតក្នុងចិត្តអ្នកទាំងអស់គ្នា ។ ជាចុងក្រោយនាងខ្ញុំសូមអរគុណនិងសូមអោយការគាំទ្ររបស់អ្នកទាំងអស់គ្នាមានសម្រាប់ខ្ញុំមានជារៀងរហូតមិនសាបសូន្យ"។



















