ទោះកំពុងបាក់ទឹកចិត្ត ប៉ុន្តែប្រពន្ធលោក សុវណ្ណ រិទ្ធី នៅតែនិយាយពាក្យបែបនេះទៅកាន់កូនស្រីថា...
-

ភ្នំពេញ ៖ សូមរំលឹកទៅកាន់រឿងចាស់បន្តិច ប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា លោក សុវណ្ណ រិទ្ធី ដែលជាអ្នកសារព័ត៌មានTVFB ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ពីបទបង្ហោះព័ត៌មានញុះញង់ បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។ 

ជាមួយគ្នានេះដែរបន្ទាប់ពីបានឃាត់ខ្លួនលោក​ សុវណ្ណ រិទ្ធី រួចបានធ្វើឲ្យប្រពន្ធរបស់លោកនិងក្រុមគ្រួសារទាំងមូលបានកើតមានក្តីសោកសៅយ៉ាងខ្លាំង ស្របពេលដែលឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី គឺជាពេលដែប្រពន្ធរបស់លោក បានកំពុងតែមានផ្ទៃពោះជិតគ្រប់ខែទៅហើយ តែមកទល់និងពេលនេះគឺប្រពន្ធរបស់លោកបានសម្រាលកូនរួចហើយដោយគ្មានប្តីនៅមើលថែថ្នាក់ថ្នមដូចមុនព្រោះតែប្តីកំពុងត្រូវឃុំខ្លួន គិតទៅពិតជាគួរឲ្យអាណិតខ្លាំងណាស់ ។

យ៉ាងណាមិញនៅមុននេះបន្តិចឃើញថាប្រពន្ធរបស់លោក សុវណ្ណ រិទ្ធី បានបង្ហោះសាររៀបរាប់យ៉ាងកម្សត់នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « ម៉ាក់និងមើលថែកូនស្រីអោយបានល្អ ទោះមិនបានល្អគ្រប់ដប់ តែម៉ាក់និងមិនអោយកូនៗពិបាកឡើយ ម៉ាក់និងធ្វើជាម្ដាយដ៏រឹងមាំ សំរាប់គ្រួសារតូចមួយនេះ មិនថាម៉ាក់បាក់ទឹកចិត្តខ្លាំងប៉ុន្នាក៍ដោយ តែកូនៗគឺជាកំលាំងចិត្តដ៍ធំធេងសំរាប់ជីវិតម៉ាក់ » ៕