ភ្នំពេញ ៖ ករណីអ គ្គិ ភ័ យដែលឆា ប ឆេះ ហាង ហ្គូរី គ្រឿងសំអាង នៅវេលាម៉ោង ៣និង១០នាទីរសៀល ថៃ្ងពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០ ដែលស្ថិតនៅផ្ទះលេខ៧០១C ផ្លូវមហាវិថីមុនីវង្សា ក្រុមទី១៦ភូមិ៩ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំពោះមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគិ្គសនី (ផ្ទុះសេម៉ាសុីនបោកខោអាវ) ។

យ៉ាងណាមិញចំពោះការជួយសង្គ្រោះរបស់មន្ត្រីបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើឲ្យប្រពលរដ្ឋសម្តែងការអរគុណយ៉ាងខ្លាំង ពួកគាត់មានការលះបង់ខ្លាំងណាស់នៅក្នុងការជួយប្រជាពលរដ្ឋ ។ ហើយនៅក្នុងពេលថ្មីៗនេះដែរបានឃើញថា« ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ » បានបង្ហោះសារដោយភ្ជាប់មកជាមួយនិងរូបភាពដោយមានខ្លឹមសារយ៉ាងដូច្នេះថា « ទោះបីហត់ និងឃ្លានបែបណា ក៏មិនដេីរចោលកន្លែងដែរ សុខចិត្តនៅអង្គុយហូប នឹងសម្រាកនៅនឹងកន្លែង ដេីម្បីជួយសង្គ្រោះ ថ្នាក់ដឹកនាំល្អ ដែលតែងតែគិតគូរដល់កូនចៅគ្រប់ៗគ្នា លេខទាន់ហេតុការណ៍ 666 » ។

បន្ទាប់ពីបានឃើញរូបភាពនិងអានខ្លឹមសារខាងលើរួចបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងក្តីរំភើបនិងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះពួកគាត់មានមន្ត្រី ល្អ ដែលលះបង់ និងគិតគូរដល់សុវត្តិភាពរបស់ពួកគាត់ជាងផលប្រយោជន៍ផ្ទាល់ខ្លួន ៕ ដើម្បីកំឲ្យខាតពេលយូរចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
