លោក ឧកញ៉ាចិត្តធ ម៍ ឡេង ណាវ៉ាត្រា ជូនផ្លូវបេតុងតម្លៃជាង៩១ម៉ឺ​នដុល្លារ ដើម្បីឲ្យពលរដ្ឋស្រួលធ្វើដំណើរ
-

កំពង់ស្ពឺ៖ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់អលចលទ្រព្យដ៏ល្បីល្បាញ និងជាម្ចាស់បុរីឡេង ណាវ៉ាត្រា ជាម្ចាស់ផ្សារទំនើប និងជាម្ចាស់ក្រុមហ៊ុន Galaxy Navatra បានឧបត្ថម្ភផ្លូវបេតុង ដោយបានបើកការដ្ឋានសាងសង់ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីសំណាក់ប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋជាច្រើនបានចូលរួម។​

លោក ចែម ភឺនរីមវុទ្ធី អភិបាលស្រុកគងពិសី បានឲ្យដឹងថា ដែលផ្លូវមានប្រវែង ៣៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រធ្វើពីបេតុង បានតភ្ជាប់ពីផ្លូវជាតិលេខ៣ ឆ្លងកាត់ភូមិចំនួន៤ មានភូមិក្រាំងទ្រា,ព្រៃទទឹង,ត្រពាំងស្លា,ឬស្សី ស្ថិតក្នុងឃុំព្រះនិព្ធាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលអាចចំណាយទឹកប្រាក់សរុបប្រមាណជាង ៩១មុឺនដុល្លារក្នុងការសាងសង់ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ឧកញ៉ា បានរៀបរាប់ថា "ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមលើកម្រាមដៃដប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់, ថ្ងៃនេះខ្ញុំបាទ និងគ្រួសារបានសម្រេចចំណាយប្រាក់ផ្ទាល់ខ្លួន ចំនួន(91មុឺនដុល្លារ) ធ្វើផ្លូវបេតុង មួយខ្សែ ពីផ្លូវជាតិលេខ3 តភ្ជាប់ទៅផ្លូវជាតិលេខ130 ឆ្លងកាត់ចំនួន 4ភូមិ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសរបស់យើង។

ហើយក៏សូមអរគុណទៅដល់ ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលបានផ្ដល់កិត្តិយសអោយខ្ញុំបាទក្នុងការចូលរួមធ្វើជាអធិបតីភាពក្នុងកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវ"។