អួលដើមកហើយ ! ម្តាយក្មេងស្រីរងគ្រោះ បកស្រាយថា មិនមែនគ្រាន់តែចង់យកកាំ បិ តមកឆូតមុខ និងច្រមុះនោះទេ គឺចង់....(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តបានដឹងមកហើយថា រឿងរ៉ាវកំពុងតែកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក គឺក្មេងស្រីអាយុទេីបតែ៥ឆ្នាំម្នាក់ បានរងរបួសធ្ងន់លេីផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីប្រឡែងលេងជាមួយក្មេងៗដូចគ្នាហេីយបានឈ្លោះប្រកែងគ្នាធ្វេីឲ្យម្តាយភាគីម្ខាងខឹងសម្បារយកកាំបិ តមកអា រ.មុ ខនិង ដៃហូ ឈា ម ស្រោចខ្លួនបង្កការភ្ញាក់ផ្អេីល​ ហេតុការណ៍នេះកើតឡើងវេលាម៉ោង២និង ២០ នាទី​ រសៀលថ្ងៃទី១៦​ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងបុរីឈូកវ៉ា២​ ផ្លូវលេខ២៦​ ភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសរយៈពេញមុខ ។ គិតមកដល់ពេលនេះ ក្មេងស្រូវ ត្រូវបានជួយសង្គ្រោះនៅឯមន្ទីពេទ្យកុមារជាតិ ហើយខាងក្រុមគ្រួសាររបស់ប្អូនស្រី បានដាក់ពាក្យបណ្តឹងរួចជាស្រេចហើយ ករណីមនុស្សឃា -ត ក្នុងនោះផងដែរក្មេងស្រី ត្រូវបានមហាជនជាច្រើនបង្ហាញអារម្មណ៍អាណិតអាសូរ និងចង់ឲ្យក្មេងស្រីនេះឆាប់ជាហើយមិនចង់អោយក្មេងស្រីម្នាក់នេះមានស្នាមនៅលើមុខ

ព្រោះវាពិតជាប៉ះពាល់ខ្លាំងពេលប្អូនធំឡើង ហើយមហាជនក៏ផ្ទុះកំហឹងជានារីដែលធ្វើបែបនេះដាក់ប្អូនស្រីផងដែរ។ ក្នុងនោះនារីដែលជាជនដៃដល់ បានប្រាប់ថា គាត់លាក់ក្នុងចិត្ត២ថ្ងៃហើយ គេងមិនលក់ទេ ព្រោះខឹងនិងក្មេងរងគ្រោះធ្វើបាបកូនគាត់មានរបួ សនៅលើមុខដែរ គួរបញ្ជាក់ថាប្អូនស្រីកម្សត់គឺរបួ សមុខ ត្រូវដេរ ដល់ទៅ 120 ថ្នេ។

ក្រោយពេលនាំយកថវិកាមួយចំនួនទៅអោយ ក្មេ ង ស្រី រ ង គ្រោះរួចហើយ លោក អ៊ឹម ជីវ៉ាបានធ្វើការសំភាសន៍ជាមួយនឹងម្ដាយ ក្មេ ង ស្រី រ ង គ្រោះ។ដោយម្ដាយរបស់ក្មេងស្រី រ ង គ្រោះបានរៀបរាប់ទាំងហូរទឹកភ្នែកទឹកសំបោរ។ដើម្បីអោយកាន់តែជ្រាបច្បាស់សូមប្រិយមិត្តអ្នកអានទាំងអស់ទស្សនាវីដេអូនៃកិច្ចសំភាសន៍នេះនៅខាងក្រោម៕