កូនប្រុសដេរមុខត្រឹម១ថ្នេរ ខឹងដល់ថ្នាក់ទប់ចិត្តមិនបាន ទៅចាប់ក្មេងស្រីកំពុងលេងនៅផ្ទះយកមក ...មានវិដេអូ
-

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ ស្រ្តីដៃដល់បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានយកកាំ បិ តទៅវះ មុ ខ ក្មេងស្រីរងគ្រោះពិតមែន ដោយសារតែខឹង ក្មេងនោះគប់ដុំថ្ម បណ្តាលឲ្យបែកក្បាលកូនប្រុសរបស់ខ្លួន ដែលមានអាយុជាង២ឆ្នាំ។​ 

នៅក្នុងវិដេអូ ដែលស្រ្តីជនរងគ្រោះបានឆ្លើយប្រាប់ទៅកាន់សារព័ត៏មាន​ freshnewsasia បានប្រាប់ថា "កូនប្រុសរបស់គាត់ មានអាយុជាង២ឆ្នាំ ដែលត្រូវក្មេងស្រីរងគ្រោះ យកដុំថ្មគប់ លើក្មេងប្រុសនោះ បណ្តាលឲ្យរបួ សដេរមួយថ្នេរ ហើយរាងជ្រៅបន្តិច"។ ស្រ្តីរូបនោះបានបន្តទៀតថា "អ្វីដែលគាត់អន់ចិត្តបំផុតនោះ គឺម្តាយក្មេងស្រី ពេលគប់លើកូនគាត់ហើយ គ្មានមកសួរនាំ សួរសុខទុក្ខ កូនប្រុសគាត់អ្វីបន្តិចសោះ"។ ស្រ្តីរូបនេះ បានបន្ថែមទៀតថា "នៅថ្ងៃកើតហេតុ ក្មេងស្រីតូចនោះ បានទៅលេងមុខផ្ទះគាត់ ហើយពេលនោះគាត់កំពុងតែអង្គុយចិតក្រូច ពេលក្រឡេកទៅឃើញក្មេងស្រីនោះ ក៏ចាប់នាងមក ហើយយកចុងកាំ បិតនោះទៅវះ ឲ្យមានស្នាមដូចកូនប្រុសគាត់ តែអ្វីដែលមិននឹកស្មាននោះ ក្មេងស្រីរូបនោះ គាត់រើ ទើបធ្វើឲ្យមុតបែបនេះតែម្តងទៅ"។

គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង២និង ២០ នាទី​ រសៀលថ្ងៃទី១៦​ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងបុរីឈូកវ៉ា២​ ផ្លូវលេខ២៦​ ភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ មានករណីដ៏រន្ធ ត់មួយបានកើតឡើង ដោយស្រ្តីម្នាក់បានយកកាំ បិតទៅឆូ តមុ ខក្មេងស្រីអាយុ០៥ឆ្នាំម្នាក់ របួសដេរ ដល់ទៅ១២០ថ្នេរ ដែលជាហេតុធ្វើឲ្យមហាជន មានការអាណិត។

ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសរយៈពេញមុខ ។ ចំណែកស្ត្រីជនបង្កឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៨ ជាប់គ្នាជាមួយផ្ទះក្មេងរងគ្រោះ ។

មានវិដេអូ៖