បើយោងតាមគណនីហ្វេសប៊ុករបស់ អ្នកស្រី ដែលមានឈ្មោះថា Leakhena OR បានរៀបរាប់ថា៖ ថាមិនខឹងទេ តែមើលហើយមើលទៀតទ្រាំមិនបាន!
ក្នុងនាមជាពិធីការិនីមួយរូបរបស់ស្ថាប័នជាតិ ទទក ខ្ញុំពិតជាសោកស្តាយដែលពិធីករនិងពិធីការិនី កម្មវិធីពេញចិត្តរឺអត់ របស់MYTV យកតំលៃនៃអត្តចរិក សីលធម៌ សុជីវភាព និង ក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង។

ខ្ញុំសូមអោយប្អូនៗសូមទោសជាសាធារណះចំពោះសំដីដែលបាននិយាយទោះជាចេតនារឺអចេតនាក៏ដោយ.
១/ពាក្យដែលពិធីករនិយាយថា: សុភាពអាចទៅធ្វើការនៅទទកបាន(ខ្ញុំមិនចាប់កំហុសទេ)
២/ពិធីការិនី និយាយ និង សំលេងសើច: ខ្លាចគេដេញទៅធ្វើការនៅទទក (បានន័យថាម៉េចខ្លាចគេដេញហ្នឹង! សូមជួយពន្យល់ ? រួមទាំងសំលេងសើចបានន័យថាម៉េច?)

ខ្ញុំសូមភ្ជាប់សំណេរលោកជំទាវ កុច មារតី ដែលជារៀមច្បងខ្ញុំ.
ខ្ញុំមិនមែនជាមនុស្សឥតខ្ចោះដែលមិនចេះខុសឆ្គងនោះទេ តែបទពិសោធន៏ការងារជាអ្នកអាន ជាអ្នកអត្ថាធិប្បាយ ជាពិធីការនី ជាង ២០ឆ្នាំមកនេះ ល្មមអាចចែករំលែកជូនប្អូនៗ ជាអ្នកអត្ថាធិប្បាយ ជាពិធីករ ពិធីការនី ជំនាន់ក្រោយបាន ដឹងខ្លះៗ ថាជាពិធីករ ពិធីការនីត្រូវតែ :
- ប្រុងប្រយ័ត្នរាល់ពាក្យពេចន៏និយាយស្តីចេញ មក ត្រូវដឹងថាវា បានចូលត្រចៀកអ្នកស្តាប់ អ្នកមើលរាប់ពាន់ រាប់មុឺននាក់ ក្នុងពេលតែមួយ ដូច្នេះ ត្រូវប្រាកដក្នុងចិត្ត កុំអោយពាក្យពេចន៏ ដែលយើងនិយាយចេញមកក្លាយជាអាវុធមុខ២
- ចាំថា ជាមនុស្សសាធារណៈ គ្រប់យ៉ាងដែល យើងនិយាយ យើងសម្តែង ចេញទៅ អ្នកស្តាប់ អ្នកមើល ចង់ឬមិនចង់ គេគិតនិងជឿ ថាវាត្រូវ វាល្អ គេនឹងយកតម្រាប់តាម ដូច្នេះត្រូវស្រាវជ្រាវអោយច្បាស់ មុននិងនិយាយឬបង្ហាញ
- ចាំថា ខ្លួនយើងជាកោសិកាមួយរបស់សង្គមដែលមានឱកាសជាងមនុស្សទូទៅ ក្នុងការជួយ សង្គមជាតិ តាមរយៈ ការនិយាយ ការសម្តែង ចូលរួមអប់រំ រក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាគំរូរអោយមនុស្សជំនាន់ក្រោយៗ ស្របតាម ពាក្យស្លោក « បុរាណមិនយឺត សម័យមិនបរទេស »
- ចាំថា យើងមិនមែនជាតុលាការ មិនមែនជាគ្រូបង្រៀន មិនមែនជាគ្រូពេទ្យ ដែលកាត់ក្តី ដែលបង្រៀន និង ផ្តល់ដំបូន្មានលើការព្យាបាល ដល់ប្រិយមិត្តខ្លួនឡើយ យើងត្រឹមជាអ្នកពាំនាំអ្វីដែលពិត មានអំណៈអំណាងត្រឹមត្រូវច្បាស់លាស់ ជូនប្រិយមិត្តប៉ុណ្ណោះ រក្សាជំហរកណ្តាល មិនលម្អៀង មានហេតុផល មានទឡ្ហីករណ៏ ច្បាស់លាស់ចំពោះរឿងរ៉ាវដែល លើក យកមកវិភាគក្នុងកម្មវិធីរបស់ខ្លួនមិនវាយប្រហារ ឬ ប៉ះពាល់សិទ្ធរបស់គេ ។សូមអរគុណ៕












មានវិដេអូ៖