ថៃប្រកាស បន្តដាក់ប្រទេស ក្នុងគ្រាអាសន្ន រយៈពេល១ខែទៀត
-

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានចេញសេចក្តីជូនដំណឹង រាជរដ្ឋាភិបាលថៃប្រកាស បន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល១ខែទៀត។

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ មានកិត្តិយសសូមជូនព័ត៏មានដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសថៃ មេត្តាជ្រាបថា រាជរដ្ឋាភិបាលថៃបានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាសអាសន្នរយៈពេល ១ខែបន្ថែមទៀត ចាប់ពីថ្ងៃទី០១ ដល់ទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បីបន្តទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសការពារការឆ្លងជំងឺនេះក្នុងរលកទី២ ដែលអាចនឹងមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តា បន្តចូលរួមសហការ និងអនុវត្ត វិធានការនានា របស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធិភាពខ្ពស់ និងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលនៃជំងឺកូវីដ ១៩ បន្តទៀត។

ករណីបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬ តាមរយៈលេខទូរស័ព្ទ  ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុលសិស្សនិស្សិត )និង ០៩៤ ០៩២៥ ៩០៥ (ផ្នែកពលករ)៕