មិនសាក មិនដឹង ជាមួយនឹង OPPO Reno 4 ថតរូបបែបបុរាណ ឬបែបសម័យ មួយណាក៏លេចធ្លោររស់រវើក ជាមួយនឹងកាមេរ៉ា AI Color Portrait និងបច្ចេកវិទ្យា AI ឈានមុខ
ស៊ីហៀង
-

បច្ចុប្បន្ននេះការថតរូបតាមរយៈស្មាតហ្វូន គឺទទួលបានការចាប់អារម្មណ៍ និងពេញនិយមខ្លាំង ក្នុងការថតនូវអាគារចាស់ៗសំណង់បែបប្រវត្តិសាស្រ្ត ការថតបែបជីវិតរស់នៅ រូបថតបែប Landscape ឬការថតពីលំហអាកាសលើស្កាយបារខ្ពស់ៗ ការថតបែបសខ្មៅ ឬពណ៌ធ្វើឲ្យកម្មវត្ថុ object ឬមនុស្ស ឲ្យលេចធ្លោនិងរស់រវើក ដើម្បីបង្ហោះអួតថ្វីដៃគ្នាក្នុងបណ្តាញសង្គម។

គួរកត់សម្គាល់ផងដែរថា នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួន គឺនៅសេសសល់អគារចាស់ៗមួយចំនួន ហើយអគារចាស់ទាំងអស់នោះមានអាយុកាលមិនតិចឆ្នាំឡើយ និងសុទ្ធតែមានប្រវត្តិ ក៏ដូចជាការកកើតរបស់វា។ អគារចាស់ៗដែលបន្សល់ទុករហូតដល់ពេលបច្ចុប្បន្ននេះមានដូចជា៖ ផ្សារធំថ្មី សារមន្ទីរជាតិ ស្ថានីយរថភ្លើង បណ្ណាល័យជាតិ ប្រៃសណីយ៍កម្ពុជា ផ្ទះបែបបារាំង អាគារសាលាខេត្តបាត់ដំបង និងអគារចាស់ៗផ្សេងៗទៀត។ ពេលខ្លះចង់ផ្តិតយករូបភាពនៃអគារចាស់ៗទាំងនោះឲ្យមានសភាពសខ្មៅ ហើយលេចរូបមនុស្សឲ្យមានពណ៍ចម្រុះ ឬលេចធ្លោតែ object តែមិនដឹងត្រូវធ្វើដូចម្តេច?

ថ្មីៗនេះ បើយោងតាមផេកហ្វេសប៊ុក ឬ Youtube ផ្លូវការរបស់ក្រុមហ៊ុន OPPO នៅកម្ពុជាក៏ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងថៃ គ្រោងនឹងបញ្ចេញនូវស្មាតហ្វូន Reno 4 ជំនាន់ថ្មី កាន់តែទំនើប កាន់តែអស្ចារ្យ ដែលបំពាក់មុខងារច្រើននឹកស្មានមិនដល់ ជាពិសេសស្មាតហ្វូននេះ បានបំពាក់មកនូវមុខងារកាមេរ៉ា AI ក៏ដូចជាបច្ចេកវិទ្យា AI ទំនើបថ្មីឈានមុខ ពោរពេញគំនិតច្នៃប្រឌិតឈានមុខតាមរយៈ AI Color Portrait, Monochrome Video, Night Flare Portrait, Ultra Dark Mode, Ultra Clear 108MP ថតរូប ឬវីដេអូ Bokeh ជាមុខងារមួយចំនួន ដែលទទួលបានការចាប់អារម្មណ៍ពីសាធារណៈជន និងពេញនិយមយ៉ាងខ្លាំងក្នុងការថតសំណង់អគារចាស់ៗលេចធ្លោ រស់រវើក ដែលតម្រូវចិត្តអ្នកប្រើប្រាស់ទូទៅ។ បច្ចុប្បន្ននេះ ការថតរូបតាមស្មាតហ្វូនគឺទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែផ្តល់ភាពងាយស្រួលដាក់តាមខ្លួន ចាប់ប្លង់បានភ្លាមៗ ជាមួយនឹងមុខងារសម្បូរបែប ហើយពេលនេះ OPPO Reno 4 បានបន្ថែមមុខងារ AI Color Portrait ដែលមុខងារនេះបានបំពាក់បច្ចេកវិទ្យា AI មានភាពឆ្លាតវៃក្នុងការបែងចែកផ្ទៃខាងក្រោយសខ្មៅ ជាពិសេសល្អបំផុតក្នុងការថតទេសភាពអគារ និងរំលេចពណ៌មនុស្សឲ្យកាន់លេចធ្លោ និងបង្កើនភាពទាក់ទាញលើសពីការរំពឹងទុក។

តោះ! ដើម្បីឲ្យជ្រាបពីប្រវត្តិខ្លីៗរបស់ផ្សារធំថ្មី និងសារមន្ទីរជាតិ កុំភ្លេចអាន និងទស្សនារូបភាព៖

មិនសាក មិនដឹង ជាមួយនឹង OPPO Reno 4 ថតរូបបែបបុរាណ ឬបែបសម័យ មួយណាក៏លេចធ្លោររស់រវើក ជាមួយនឹងកាមេរ៉ា AI Color Portrait និងបច្ចេកវិទ្យា AI ឈានមុខ

ផ្សារធំថ្មី ត្រូវបានសាងសង់ឡើងដំបូងនៅក្នុងឆ្នាំ1929 ដោយប្រទេសបារាំង ដែលពេលនោះ អាណាចក្រកម្ពុជា ស្ថិតក្រោមអាណានិគមនិយមបារាំង។ បើគិតមកដល់ពេលនេះមានអាយុកាលជិត 100ឆ្នាំហើយ។ អំឡុងពេលត្រួតត្រាកម្ពុជា បារាំងបានចាក់លប់បឹងតេជោពីអតីតកាលនោះទាំងស្រុង ដើម្បីសាងសង់ផ្សារដ៏ធំមួយ ចំកណ្ដាលរាជធានីភ្នំពេញ នៅឆ្នាំ1929 ដើម្បីបម្រើដល់ការចរាចរណ៍ផលិតផលនានា លើដែនដីអាណានិគមរបស់ខ្លួនមួយនេះ។ បច្ចុប្បន្ននេះ ផ្សារធំថ្មី គឺជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បងប្អូនខ្មែរប្រកបអាជីវកម្មលក់ដូរដូចជា បន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងអលង្ការ សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក សៀវភៅ និងរបស់អនុវស្សាវរីយ៍ជាដើម។ មិនតែប៉ុណ្ណោះ ផ្សារធំថ្មី ក៏ក្លាយជាកន្លែងទេសចរណ៍មួយនៅកណ្តាលទីក្រុងភ្នំពេញ ដែលអាចទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទីមកទស្សនាមិនដែលរំលងឡើយ។

ចំណែកឯសារមនី្ទរជាតិ ត្រូវបានកសាងឡើងនៅឆ្នាំ1917 តាមរបៀបស្ថាបត្យកម្មប្រពៃណីខ្មែរ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (1863 - 1953) ដែលមានបណ្ដោយ 54ម៉ែត្រ និងជម្រៅ 66ម៉ែត្រ ដែលស្ថាបត្យករជនជាតិបារាំងឈ្មោះ George Groslier។ នៅក្នុងឆ្នាំ1920 បានដាក់សម្ពោធផ្លូវការ ក្រោមព្រះរាជាធិបតីភាពព្រះបាទស៊ីសុវត្ថិ និងចំពោះមុខលោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ លុះមកដល់ឆ្នាំ1979 សារមនី្ទរ ត្រូវបានប្តូរឈ្មោះជា " សារមន្ទីរវត្ថុបូរាណ " និងបន្ទាប់ច្រើនឆ្នាំមកក៏ត្រូវបានប្រែឈ្មោះថា "សារមន្ទីរជាតិកម្ពុជា " ដែលសារមន្ទីរជាតិធំជាងគេនៅប្រទេសកម្ពុជា ហើយក៏ជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់បានរក្សាទុករូបសំណាក វត្ថុបូរាណ និងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជាចំនួនជាង 1ម៉ឺន 4ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និងសម័យក្រោយៗមកទៀត ហើយសព្វថ្ងៃទីនេះ ក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មួយកន្លែងក្នុងក្រុងភ្នំពេញផងដែរ។

តួយ៉ាងបច្ចុប្បន្ននេះ ស្មាតហ្វូននៅលើទីផ្សារក្នុងប្រទេសកម្ពុជា កំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងប៉ុន្តែលែងជាការព្រួយបារម្ភហើយទៀតហើយ។ ក្រុមហ៊ុន OPPO បាននឹងនាំយកស្មាតហ្វូន Reno 4 ដែលមានមុខងារជាច្រើន ជាពិសេសគឺ កាមេរ៉ា AI Color Portrait។ មិនតែប៉ុណ្ណោះ Reno 4 ក៏មានកាមេរ៉ា AI និងបច្ចេកវិទ្យាAI ឈានមុខ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត AI ថ្មីៗឈានមុខ អមមកជាមួយបច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W សាក 2 នាទីបាន 50% សាក 5 នាទីមើលវីដេអូបាន 2ម៉ោង លេងហ្គេមឆ្ងាញ់ដៃ។ តោះ ! កុំភ្លេចរង់ចាំអ៊ុតមើលត្រកូល OPPO Reno ស៊េរីចុងក្រោយនេះ ជាស៊េរីល្បីខ្លាំងតាំងពីសម័យ F ស៊េរី រហូតដល់ Reno ស៊េរី ដែលទទួលការពេញនិយមគ្រប់ទិសទី ជាមួយនឹងលក្ខណៈពិសេសសម្បូរបែប បច្ចេកវិទ្យាថ្មីៗ ប្លែកៗ រួមទាំងប្រើសេវាកម្ម Google ឬ Google Play Store ដែលអាចដោនឡូតរាប់លានកម្មវិធីបានជាធម្មតា ដោយមិនគិតថ្លៃ និងងាយស្រួលប្រើបានរហ័សទាន់ចិត្ត ៕