ចំណុចចាក់ដោត 4 ខ្លឹមៗដែលអតិថិជនភ្លឺភ្នែក ដាច់ចិត្តត្រូវឡើងស៊េរី OPPO Reno 4 បន្ទាប់ពីក្រុមហ៊ុនបង្ហាញ និងដាក់តេស្តប្រើដំបូងគេក្នុងកម្មវិធី VIP Pre Experience ជាមួយនឹងកាដូ…
សីហា
-

កាលពីរសៀលថ្ងៃ 09 សីហា 2020 ក្រុមហ៊ុន OPPO កម្ពុជា បានរៀចចំពិធីតេស្តលើកដំបូង OPPO Reno4 VIP Pre Experience នៅហាងទំនើប OPPO បេ្រនស្ត័រ ដែលមានទីតាំងនៅជាន់ទីមួយផ្សារទំនើបអីអនម៉លភ្នំពេញជាន់ទី1 ដែលមានការចូលរួមពីតំណាងក្រុមហ៊ុន ភ្ញៀវកិត្តិយសកំលោះសង្ហារពហុជំនាញលោក STEP កញ្ញា រ៉េត ស៊ូហ្សាណា ពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ និងមិត្តៗអ្នកសារព័ត៌មានសរុបប្រមាណ 20នាក់ ដើម្បីផ្តល់ជាសក្ខីភាពក្នុងការតេស្តនិងប្រើ OPPO Reno4 ជាផ្លូវការដំបូងគេនៅកម្ពុជា។

ក្នុងកម្មវិធីនោះ វាគ្មិនដែលជាតំណាងឲ្យក្រុមហ៊ុន OPPO នៅកម្ពុជា បានលើកឡើងថាដោយសង្ខេបថា “OPPO Reno4 គឺជាស្មាតហ្វូនដែលមានសក្តានុពលដែលមានបំពាក់នូវមុខងារថតរូបប្លែកៗ ដែលអាចជួយអោយអ្នកបង្ហាញភាពលេចធ្លោ ផ្តិតយករូបភាពដើម្បីទុកជាអនុស្សាវរីយ៍ ឬ បង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួនឯងបាន ។ កាមេរ៉ាខាងក្រោយរបស់ Reno4 មានចំនួនសរុប 4 គ្រាប់ ដែលលេនទី1 ជាលេនកាមេរ៉ាមេ មានទំហំ 48MP ។ លេនទី 2 ជាលេនថតរូបប្លង់ទូលាយទំហំ 8MP និង លេន 2គ្រាប់ទៀត ទំហំ 2MP ជាលេនថតរូបជិត និង ថតរូបបែប ស ខ្មៅ។ ចំណែកឯកាមេរ៉ាខាងមុខមានទំហំ 32MP ដែលអាចផ្តិតយករូបភាពស៊ែលហ្វីរបស់អ្នកបានយ៉ាងស្រស់ស្អាត។ រូបថតស្អាតមិនមែនគ្រាន់តែផ្តិតទុកដើម្បីធ្វើជាអនុស្សាវរីយ៍ល្អៗក្នុងជីវិតប៉ុណ្ណោះទេ លើសពីនេះទៅទៀតវាផ្តល់ឱ្យអ្នកនូវទំនុកចិត្តក្នុងការបន្តបញ្ចេញភាពឆ្នៃប្រឌិតរបស់ខ្លួនអ្នកផ្ទាល់។ ដូច្នេះហើយជាមួយនឹង OPPO Reno4 យើងបានបំពាក់នូវមុខងារនិងបច្ចេកវិទ្យាថ្មីៗប្លែក ដែលប្រកបដោយភាពច្នៃប្រឌិតដើម្បីធានាថារូបថតរបស់អ្នករឹតតែលេចធ្លោ ទាក់ទាញ មើលទៅរស៊រវើក មាន AI Color Portrait, Monochrome Video, Smart Slow Motion 960fps, Ultra Steady Video 3.0, Night Flare Portrait, Ultra Night Mode, Ultra Night Selfie, Ultra Dark Mode, Ultra Clear 108MP Image។”

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ OPPO Reno 4 មានលក្ខណៈពិសេសចាក់ដោតលំដាប់កំពូល 4 យ៉ាង គឺ ៖

1. ចំណុចចាក់ដោតទី1 គឺកាមេរ៉ា AI ថ្មីប្លែកនេះគឺបង្ហាញភាពលេចធ្លោរបស់អ្នក (AI Color Portrait Camera)

2. ចំណុចចាក់ដោតទី2 គឺ ការថតវីដេអូយឺត (960fps Slow motion) និងថតវីដេអូទប់លំនឹង (Ultra Steady Pro)

3. ចំណុចចាក់ដោតទី 3 គឺបច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor)

4. ចំណុចចាក់ដោតទី 4 គឺសមត្ថភាពនិងអនុភាពល្បឿនលឿន ជាមួយនឹងថ្មធំ 4015mAh រួមជាមួយនឹងបច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W សាកតែ 20 នាទីបាន 50% សាក5នាទីមើលវីដេអូ បាន 2 ម៉ោង រួមផ្សំជាមួយនឹងបន្ទះឈីបខ្លាំង Qualcomm Snapdragon 720G, RAM 8GB និង ROM 128GB (ដែលអាចបន្ថែម Micro SD Card រហូតដល់ 256GB) ។

ក្នុងកម្មវិធីនេះដែរ លោក STEP បានចាប់អារម្មណ៌ខ្លាំងអំពីបច្ចេកវិទ្យាកាមេរ៉ាបានសម្តែងអារម្មណ៍រំភើបថា “AI Color Portrait រក្សាពណ៌នៃទិដ្ឋភាពខាងមុខឲ្យកាន់តែស្រស់ស្អាត ជាមួយការកែប្រែពណ៌ផ្ទៃខាងក្រោយជាសខ្មៅ រួមជាមួយនឹង មុខងារថតវីដេអូយឺត (960fps Smart Slow motion) សមត្ថភាពក្នុងការចាប់ប្លង់កាន់តែខ្ពស់ ធ្វើឲ្យអ្នកថតទុកសកម្មភាពបានកាន់តែលម្អិតជាមួយមុខងារថតវីដេអូ ។ លើសពីនេះ មុខងារថតវីដេអូទប់លំនឹង Ultra Steady Video (Front Steady Video, Steady Video, Steady Video Pro) ជួយថតវីដេអូទប់លំនឹងបានល្អ ទោះក្នុងស្ថានភាពញ័រ ឬរង្គើ បែបណាក៏ដោយ សកម្មភាពវីដេអូដែលថតបាននៅតែមានភាពរលូន ដោយមិនចាំបាច់ប្រើឧបករណ៍ជំនួយរឺ gimbal។ អ្វីដែលខ្ញុំរឹតតែត្រូវចិត្ត គឺបចេ្ចកវិទ្យាសាកថ្មលឿន 30W VOOC 4.0 ដែលអាចសាកថ្មពី 1% រហូតដល់ 50% ត្រឹម 20នាទី និងសាកថ្ម 5នាទី មើលវីដេអូបាន 2ម៉ោង។ គាត់បានបន្ថែមថា រាល់ Vlog និង Music Video លើកក្រោយៗ សម្រាប់ផុសក្នុងបណ្តាញសង្គមគឺយក Reno4 ថតតែម្ម៉ង ព្រោះមានគ្រប់យ៉ាង គ្រប់តម្រូវការ។

ចំណែកឯ កញ្ញារ៉េត ស៊ូហ្សាណា ក៏បានបង្ហាញពីចំណាប់អារម្មណ៌ពិសេស “មុខងារកាមេរ៉ា AI ថ្មីៗប្លែក ទាំងការថតរូប ទាំងវីដេអូ រួមមាន AI Color Portrait, Night Flare Portrait ដែលជាការថតរូប Portrait បែបអាជីព តាមរយៈការកាត់ព្រាលផ្ទៃខាងក្រោយជាមួយការបំភ្លឺភ្លើងរាត្រីដ៏ទាក់ទាញ រួមទាំងមុខងារពិសេសៗមួយចំនួនទៀតរួមមាន Monochrome Video, Bokeh, Slow Motion។ ពិសេសខ្ញុំបានថត Music Video បទ “សង្ស័យ“ ជាទម្រង់ថ្មី រសនិយមប្លែក ដោយប្រើមុខងារ និងបច្ចេកវិទ្យាថ្មីៗ ពី OPPO Reno4 ដោយសហការណ៌ជាមួយក្រុមហ៊ុន OPPO ដើម្បីបង្ហាញសមត្ថភាពនិងបច្ចេកវិទ្យាថ្មីប្លែកៗពិតៗ! អ្នកទាំងអស់គ្នានឹងប្លែកអារម្មណ៌។ កញ្ញាក៏បានបន្ថែមថា “ចំណុចលេខធ្លោផ្សេងៗទៀត រួមទាំងពណ៌ឆើតស្រស់ពេញនិយម រូបរាងប្រណិត វាពិតជារឿងដែលនឹងស្មានមិនដល់ថាទូរស័ព្ទស្ដើងស្រាល ងាយស្រួលប្រើដោយដៃម្ខាងបែបនេះ តែមានបំពាក់មុខងារច្រើន និងសមត្ថភាពខ្ពស់បែបនេះ” ។

លើសពីនេះទៅទៀត ក្រុមហ៊ុនបញ្ចេញលក្ខណៈសម្បត្តិសាហាវទាំងកាមេរ៉ា AI និងបច្ចេកវិទ្យា AI សម្គាល់វៃឆ្លាត ឈានមុខថ្មីប្លែក តាមបណ្តាញសង្គមរបស់ខ្លួន ដែលបង្ហាញពីភាពមហស្ចារ្យរបស់ស្មាតហ្វូនត្រកូល OPPO Reno4 មើលទៅធានាហ្វេនៗមានការភ្ញាក់ផ្អើលពីសមត្ថភាព ហើយក៏ជាចំណុចទាក់ចិត្តអតិថិជនភាគច្រើននៅកម្ពុជាចង់ក្លាយជាម្ចាស់របស់ OPPO Reno 4 យ៉ាងខ្លាំង ពិសេសហ្វេនៗដែលនិយម និងស្រឡាញ់ចូលចិត្តម៉ាក OPPO ដឹងតែលង់ចិត្ត។ រាល់ស្មាតហ្វូន OPPO នឹងទទួលបានការធានាជាផ្លូវការរយៈពេលពេញ 1 ឆ្នាំ ជាមួយនឹងមជ្ឈមណ្ឌលសេវាកម្ម OPPO ជាច្រើននិងនៅជិតលោកអ្នក រហូតដល់ 12កន្លែង នៅទូទាំងប្រទេស ជាមួយនឹងផ្តល់ជូនការជួសជុលរហ័សយូរបំផុតត្រឹម 1ម៉ោង ជាមួយទំនុកចិត្ត តម្លៃត្រឹមត្រូវ និងរួសរាយរាក់ទាក់ ។

រឹតតែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនក៏ប្រកាសការកក់ទុកមុនជាពិសេសដោយមិនដឹងតម្លៃ (Blind Pre Order) ចាប់ពីថ្ងៃ 10 ដល់15 ខែសីហា ជាមួយនឹងកាដូពិសេសដែលមានតម្លៃសរុបប្រមាណ $290 រួមមាន ការធានាលើអេក្រង់បែកដូរថ្មី (តម្លៃ $79) ក្នុងអំឡុងពេល6ខែ កាបូបស្ពាយក្នុងការធ្វើដំណើរ (តម្លៃ $49) ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $15) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ24សប្តាហ៍ (តម្លៃ $24) និងអាចឈ្នះទូរសព្ទ័ OPPO Reno 4 ជាច្រើនរង្វាន់ ដែលបានការកក់ទុកមុនដោយមិនចាំបាច់បង់ប្រាក់ពីការចាប់រង្វាន់នាថ្ងៃសម្ពោធអនឡាញយប់ថ្ងៃទី15សីហាខាងមុខនេះ ដែលចាក់ផ្សាយតាមទូរទស្សន៍ហង្សមាសនិងផ្សាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការ OPPO៕

តោះទស្សនាវីដេអូស្ពត់អំពីលក្ខណៈពិសេសទាំងអស់គ្នាសិនមុននឹងកក់ក៏បាន


នេះជាវីដេអូឈុតឆាកខ្លីៗពិសេសអំពីពិធីសម្ពោធទូរសព្ទ័ស៊េរីថ្មី ដែលនឹងផ្សាយផ្ទាល់តាមហ្វេសប៊ុក OPPO នាថ្ងៃ 15 ខាងមុខ