ភ្នំពេញ ៖ មកដល់ពេលនេះអតិថិជន ក៏ដូចជាម្ចាស់ហាងមួយចំនួនធំ បានដឹងខ្ខេចដឹងខ្ទីអំពីលក្ខណៈពិសេសៗ មុខងារកាមេរ៉ា AI Color Portrait បច្ចេកវិទ្យាថ្មីប្លែកឈានមុខដ៏ច្រើន កាដូសន្ធឹកសន្ធាប់ រយៈពេលកក់ទុកមុន ថ្ងៃសម្ពោធផ្លូវការ ថ្ងៃលក់បើកក្បាលដំបូងនៃស្មាតហ្វូនសំណព្វចិត្ត OPPO Reno4 ស្ទើអស់ហើយ នៅឡើយតែតម្លៃ តម្លៃៗ! នេះជាសំណួរពីអតិថិជិជនក៏ដូចជាម្ចាស់ហាងរាប់ពាន់នាក់ សួររាល់ថ្ងៃគ្មានស្រាក់ស្រាន តែចម្លើយនោះគឺតែមួយត្រឹមតែជាង $3X9។
តែបើតាមសារព័ត៌មាននិងហ្វេសប៊ុកផ្លូវការប្រទេសជិតខាងធំៗ ដូចជាម៉ាឡេស៊ី តម្លៃត្រឹមតែ 1,699RM ($405) ប្រទេសថៃ តម្លៃត្រឹមតែ11,990 ថៃបាត (ក្បែរ $400) ឥណ្ឌូនេស៊ី សឹង្ហបូរី វៀតណាម លក់ដាច់សាហាវមិនដែលធ្លាប់មាន បើកលក់ដំបូង 3-5 ថ្ងៃ លក់អស់ស្តុកដែលបម្រុងលក់សម្រាប់មួយខែដំបូង ដូចជាក្រុមហ៊ុន Lazada, Truemove H, AIS, dtac, Jaymart ជាដើម។ ចុះតម្លៃនៅកម្ពុជាយើងម៉េចដែរ? សម័យកាលកូវីតកំពុងវ៉ៃលុក សេដ្ឋកិច្ចនៅទ្រឹងបន្តិច ចំណូលប្រជាជនធ្លាក់ចុះតិចតួច តើតម្លៃ Reno 4 ប៉ុន្មាន? ក៏ព្រោះតែហេតុផលបែបនេះហើយក៏តាមសំណូមពរម្ចាស់ហាង ក៏ដូចជាហ្វេនៗដែលចង់ដូរស៊េរី ប្រើរបស់ល្អ ក្រុមហ៊ុនក៏បង្ហើបត្រឹមតែខ្ទង់ $3x9 ប៉ុណ្ណោះ ដែលផ្តល់ជូននូវតម្លៃពិសេសជាងគេមិនធ្លាប់មានពីមុន ក្នុងចំណោមប្រទេសជិតខាង នេះបើតាម ផ្លូវការទើបបង្ហោះក្តៅៗព្រឹកថ្ងៃ 11សីហានេះ។
អ្វីដែលរឹតភ្ញាក់ផ្អើលជាងនេះទៅទៀត ក្រុមហ៊ុន OPPO ហ៊ានណាស់លើកនេះ ដោយបើកកក់ទុកមុន OPPO Reno4 ដោយមិនប្រកាសតម្លៃចាប់ពីថ្ងៃ 10-15 សីហា ដោយជឿជាក់ថារបស់ល្អអតិថិជននឹងមិនខ្វល់តម្លៃប៉ុន្មានទេឱ្យតែបានរបស់ល្អបានចាប់កាន់និងប្រើមុខគេ ថែមទាំងឱ្យអតិថិជនទាយតម្លៃ $359/$369/$379/$389/$399 និងអាចឈ្នះកាសឥតខ្សែស៊េរីថ្មីOPPOEncoW11 (តម្លៃ 49$) ជាច្រើនគ្រឿង ដែលកម្មវិធីហ្គេមទាយតម្លៃលើហ្វេសប៊ុក នេះចាប់ផ្តើមលេងពីថ្ងៃទី11 ដល់ ថ្ងៃទី15 សីហា 2020 ជាមួយនឹងលក្ខខណ្ឌលម្អិតលើហ្វេសប៊ុកផ្លូវការ OPPO តាម Link នេះ https://bit.ly/30MSa3A។
បើយោងតាមឯកសារបែកធ្លាយនិងអត្ថបទសារព័ត៌មានមួយចំនួនធំ បានលើកឡើងពីសមត្ថភាព មុខងារ និងបច្ចេកវិទ្យារបស់ OPPO Reno4 ថ្មីប្លែកនឹកស្មានមិនដល់ ជាពិសេសគឺផ្តោតលើមុខងារកាមេរ៉ា ជាចំបង ជាមួយនឹងលក្ខណៈសម្បត្តិប្លែក ដែលមើលមួយភ្លែក ស្ទើស្មើស្មាតហ្វូនថ្លៃមួយចំនួនដែលមានលក់នៅកម្ពុជា៖
• កាមេរ៉ាក្រោយ 4គ្រាប់ (48MP+8MP+2MP+2MP) កាមេរ៉ាមុខមួយទំហំ 32MP បែបអេក្រង់ទម្លុះភ្លោះ
• កាមេរ៉ា AI Color Portrait ថតរូប និងវីដេអូកាន់តែទាក់ទាញជាមួយភាពលេចធ្លោតែម្នាក់ឯង
• ថតវីដេអូកាន់តែប្លែកជាមួយភាពលេចធ្លោតែមួយពណ៌និងផ្ទៃសខ្មៅ (Monochrome Video)
• ថតវីដេអូយឺត (960fps AI Slow-motion) បង្ហាញសកម្មភាពលេចធ្លោរបស់អ្នកគ្រប់ប្លង់ គ្រប់ជំហាន!
• បង្កើនភាពលេចធ្លោរបស់អ្នកក្រោមពន្លឺរាត្រីដ៏ទាក់ទាញ (Night Flare Portrait)
• Ultra Steady Video 3.0 បន្ថែមភាពលេចធ្លោរបស់អ្នកជាមួយលំនឹងវីដេអូគ្រប់ស្ថានភាពដែលអាចថត
បានទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយ ដែលអាចថតវីដេអូទប់លំនឹង មិនរង្គើ រឺញ័រ
• ប្រតិបត្តិការឈានមុខលឿនរលូនខ្លាំង រួមមានបន្ទះឈីបខ្លាំង Qualcomm Snapdragon 720G, 8GB RAM+128GBROM ជាមួយនឹងថ្មធំ 4015mAh បន្ថែមបច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W
• បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor) ដែលបង្ហាញពីសមត្ថភាពដ៏លេចធ្លោ ដូចមុខងារស្គាល់ពីកាយវិការរបស់មនុស្សការបង្វិលអូសចុះឡើង មុខងារបញ្ជាដោយកាយវិការ មុខងារការពារការសម្ងាត់ មុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត ។
លើកនេះសាហាវ OPPO បើកការកក់ទុកមុនទាំងមិនទាន់ប្រាប់តម្លៃ (Blind Pre Order) ចាប់ពីថ្ងៃទីទី10 ដល់ថ្ងៃទី15 ខែសីហា នឹងទទួលបានកាដូតម្លៃសរុបប្រមាណ $290 រួមមាន៖ ការធានាលើអេក្រង់បែកដូរថ្មី (តម្លៃ $79) ក្នុងអំឡុងពេល 6ខែ បន្ថែមពីលើកាដូកក់ទុកមុន (Pre Order) កាបូបយួរដៃសម្រាប់ធ្វើដំណើរ (តម្លៃ $49 ចំនួនមានកំណត់) ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $15) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 24សប្តាហ៍ (តម្លៃ $24) ។
តម្លៃគឺជាចំណុចក្តៅ ដែលគូប្រជែងភាគច្រើនតាម OPPO ជាដរាបមក ពិសេសម្ចាស់ហាងតែងរំពឹងចង់ដឹង ព្រោះជាចំណុចក្តៅជួយម្ចាស់ហាងលក់បានច្រើន ចំណេញច្រើន រហូតដល់ម្ចាស់ហាងខ្លះភ្នាល់គ្នាទៀតផង។ តែបើតាមហ្វេសប៊ុកផ្លូវការបានផុសពីការទាយតម្លៃ OPPO Reno4 គឺប្រមាណ $3X9 តែបើតាមព័ត៌មានបែកធ្លាយដល់ម្ចាស់ហាង ឬបុគ្គលិក គឺប្រមាណពី $349-$399 តែប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសអស្ចារ្យ បន្ទាប់ពីកក់ទុកមុន មានឱកាសឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno4 ដោយហ្រ្វីៗក្នុងថ្ងៃទី15 ខែសីហា នេះផ្ទាល់តែម្តង។ កុំឲ្យឱកាសដ៏អស្ចារ្យនេះរំលងផុតទៅឲ្យសោះ តិចស្តុកអស់របស់ល្អៗចឹង។ កុំភ្លេចកក់ទុកមុនទាំងអស់គ្នាណា ដើម្បីទទួលបាន OPPO Reno4 កាន់ក្នុងដៃ និងប្រើមុនគេ ៕