រកឯណាបាន កក់ទូរស័ព្ទឈ្នះទូរស័ព្ទ! របស់ល្អ កាដូកក្រើកដែលតម្លៃរហូតដល់ $290 រីឯតម្លៃទូរស័ព្ទត្រឹមតែ … មុខមាត់ថ្មីនៃត្រកូល Reno ជំនាន់ទី4 គឺ Reno4 (មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ នាយុគសម័យនេះ ជីវិតរបស់យើងម្នាក់ៗគឺបានផ្សាភ្ជាប់ជាមួយនឹងបណ្តាញសង្គមដោយពោរពេញដោយភាពប្លែកៗ ជាពិសេសគឺរូបភាពដែលយើងបានបង្ហោះចូល Facebook, Instagram, Tiktok, Vlog ជាដើម។ ដូច្នេះហើយទើបក្រុមហ៊ុន OPPO តែងតែរើសរកនូវអ្វីដែលថ្មីៗប្លែកៗសម្រាប់អតិថិជនជានិច្ច។ ជាក់ស្តែងដូច OPPO Reno4 នេះអ៊ីចឹងបានបំពាក់មុខនូវមុខងារថ្មីៗ បច្ចេកវិទ្យាប្លែកៗលើសពីអ្វីដែលគ្រប់គ្នាបានគិត។ ជាក់ការពិតណាស់ មិនថារបស់អ្វីក៏ដោយ តែស្រលាញ់ហើយទោះតម្លៃប៉ុន្មានក៏នៅតែសម្រេចចិត្តផ្លាស់ប្តូរ ឬទិញថ្មីដែរ។ ជាពិសេសដូច OPPO Reno4 គឺជាផលិតផលល្អ មុខងារពិសេស បច្ចេកវិទ្យាទំនើប ដូច្នេះតម្លៃមិនមែនជាបញ្ហាឡើយសម្រាប់អ្នកប្រើប្រាស់។

បើនិយាយពីសមត្ថភាព មុខងារ និងបច្ចេកវិទ្យារបស់ OPPO Reno4 វិញគឺនឹកស្មានមិនដល់ ជាពិសេសគឺមុខងារកាមេរ៉ាតែម្តង ដោយកាមេរ៉ាខាងក្រោយរបស់ OPPO Reno4 មានចំនួន 4គ្រាប់ ដែលលេនទី1 ជាកាមេរ៉ាមេមានទំហំ 48MP លេនទី2 ទំហំ 8MP និងលេន 2គ្រាប់ទៀតជាលេនថតរូបជិត និងថតរូបបែបសខ្មៅ។ លើកនេះ OPPO Reno4 បានបំពាក់មកជាមួយមុខងារ AI Camera មានដូចជា៖

(1) AI Color Portrait ដែលបំពាក់លើស៊េរី Reno ដំបូងគេបង្អស់ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ។ ហើយវាមានសមត្ថភាពក្នុងការរក្សាពណ៌មនុស្ស និងជម្រុះពណ៌ផ្ទៃខាងក្រោយឲ្យទៅជាសខ្មៅ។

(2) Monochrome Video គឺកាន់តែលេចធ្លោដោយ Highlight ពណ៌ណាមួយក្នុងចំណោមពណ៌ទាំង 3 ដូចជា ក្រហម ខៀវ បៃតង នោះពណ៌ផ្សេងទៀតនឹងជម្រុះទៅជាពណ៌សខ្មៅដោយស្វ័យប្រវត្តិ។

(3) AI Slow Motion 960fps លោកអ្នកអាចថតសកម្មភាពយឺតៗរហូតដល់ 960ប្លង់ត្រឹមតែ 1វិនាទីតែប៉ុណ្ណោះ។

(4) Night Flare Portrait មុខងារនេះក៏រួមបន្សំនៃមុខងារ Ultra Night Mode និង Portrait Mode ដែលជួយឲ្យកម្រិតរូបភាពបង្ហាញមកមានពន្លឺច្បាស់ក្នុងពេលរាត្រី។

(5) មុខងារឈានមុខផ្សេងទៅរួមមាន Ultra Steady Video, Ultra Night Mode, Ultra Dark Mode, Ultra Clear 108MP មុខងារថតជិត Macro និងថតបានមុំទូលាយធំងាយៗ Wide Angel ។

(6) លើសពីនេះទៀត OPPO Reno4 ក៏មានបច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ AI enhanced Smart Sensor ដែលបែងចែកជា 4 ធំៗដូចជា៖ មុខងារការពារការសម្ងាត់វៃឆ្លាត មុខងារបញ្ជាដោយកាយវិការ មុខងារបង្វិលអេក្រង់វៃឆ្លាត និងមុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត។

បើយោងតាមបណ្តាសារព័ត៌មានល្បីៗក្នុងស្រុកជាច្រើនបាននិយាយថា “ពិតជាសរសើរដល់ក្រុមហ៊ុន OPPO ដែលតែងតែមានអ្វីៗថ្មីសម្រាប់អតិថិជនរហូតដូចជា OPPO Reno4 នេះអ៊ីចឹង ជាស៊េរីថ្មីចុងក្រោយបង្អស់ដែលជិតប្រកាសចេញលក់ផ្លូវការ។ OPPO Reno4 គឺពិតជាមានសមត្ថភាពខ្លាំង កាមេរ៉ាបំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និងបច្ចេកវិទ្យាថ្មីៗបែបវៃឆ្លាតលើសគេ ក្នុងចំណោមទូរស័ព្ទផ្សេងតម្លៃក្រោម $400”។

ដូចនេះកុំភ្លេចធ្វើការកក់ទុកមុន ទាំងមិនទាន់ដឹងតម្លៃ (Blind Pre Order) ចាប់ពីថ្ងៃទី10 ដល់ថ្ងៃទី15 ខែសីហា នឹងទទួលបានកាដូពិសេសៗ ដែលសរុបតម្លៃសរុបប្រមាណ $290 រួមមាន៖ ការធានាលើអេក្រង់បែកដូរថ្មី (តម្លៃ $79) ក្នុងអំឡុងពេល 6ខែ បន្ថែមពីលើកាដូកក់ទុកមុន (Pre Order) កាបូបយួរដៃសម្រាប់ធ្វើដំណើរ (តម្លៃ $49 ចំនួនមានកំណត់) ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $15) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 24សប្តាហ៍ (តម្លៃ $24) ។ អ្វីដែលកាន់តែពិសេសអស្ចារ្យ បន្ទាប់ពីកក់ទុកមុន មានឱកាសឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno4 ដោយហ្រ្វីៗក្នុងថ្ងៃទី15 ខែសីហា នេះផ្ទាល់តែម្តង។ កុំឲ្យឱកាសដ៏អស្ចារ្យនេះរំលងផុតទៅឲ្យសោះ តិចស្តុកអស់របស់ល្អៗចឹង។

អ៊ីចឹងលោកអ្នក កុំភ្លេចរង់ចាំដាក់ម៉ោងរោទិ៍តាមដានទស្សនាកម្មវិធី I Can See Your Voice Special Edition by OPPO នាថ្ងៃទី15 ខែសីហា ឆ្នាំ2020 ចាប់ពីវេលាម៉ោង6ល្ងាច តទៅនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស និងផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ។ ដោយមានការចូលរួមពីតារាល្បីៗតំណាងឲ្យក្រុមហ៊ុន OPPO ដូចជា អ្នកនាង ពេជ្រ សោភា, Step, រ៉េត ស៊ូហ្សាណា។ ក្នុងនោះក៏មានការចូលរួមពីតារាៗជាច្រើនទៀតដូចជា នាយក្រឹម, អ្នកនាង គ្រត, ផេនខេក, ខាត់ សុឃីម, លោក រតនៈ ពិសិទ្ធ, DJ Sdey, H.E.N.G, កែវ សុខផេង, ចេននី, ហេង វាសនា និងពិធីករពូកែវោហារស័ព្ទលោក ជា វិបុល និងលោក រ៉ាស៊ី។

អូភ្លេចប្រាប់! លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន៖ ទូរស័ព្ទ OPPO Reno 4 ចំនួន 6 រង្វាន់ កាសឥតខ្សែ Enco Free ចំនួន 5 រង្វាន់។ ដោយគ្រាន់តែទស្សនាការ Live, Comment និង Share អំឡុងពេល Live ផ្ទាល់។ កុំភ្លេចកក់ទុកមុនទាំងអស់គ្នាណា ដើម្បីទទួលបាន OPPO Reno4 កាន់ក្នុងដៃ និងប្រើមុនគេ !

នេះជាវីដេអូឈុតឆាកខ្លីៗពិសេសអំពីពិធីសម្ពោធទូរស័ព្ទស៊េរីថ្មី ដែលនឹងផ្សាយផ្ទាល់តាមហ្វេសប៊ុក OPPO នាថ្ងៃ 15 សីហា ខាងមុខនេះ៕