រំភើបណាស់ ! លី ចាន់សីហា ពេលអានសារដែល លោកឪពុក បង្ហោះ ជូនពរក្នុងថ្ងៃខួបកំណើតហើយ រំភើបស្ទើរស្រក់ទឹកភ្នែក ដោយសារតែ...មានវិដេអូ
-

ភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុន គឺជាថ្ងៃខួបកំណើត របស់ អ្នកនាង លី ចាន់សីហា បានទទួលការថ្នាក់ថ្នម មើលថែ យ៉ាងកក់ក្តៅ អស់ពីចិត្ត ពីថ្លើម ពិសេសគឺចៅស្រីសំណព្វរបស់លោក ដែលគួរឲ្យស្រលាញ់ គួរឲ្យក្នាញ់ ពីសំណាក់លោកឪពុករបស់អ្នកនាង ផ្ទាល់តែម្តង។

ដោយឡែក លោក Ly SokChun បានបង្ហោះសារទៅកាន់កូនស្រីថា "រីករាយថ្ងៃខួបកំណើតកូនស្រីប៉ា ..ថ្វីត្បឹតតែហួសថ្ងៃហើយក៏ដោយក៏ប៉ាមិនភ្លេចដំណក់ឈា មនិងជីវិតមួយដែលប៉ាបង្កើតលើងនេះដែរ...... ទោះបីជាប៉ាមានធុរ:ទំងន់ផ្លូវចិត្តកាលពីម្សិលមិុញធ្ងន់ធ្ងរយ៉ាងណាក៏ដោយក៏ប៉ាមិនអាចភ្លេចថ្ងៃដែលប៉ាផ្ដល់កំណើតនិងជីវិតមួយនេះសំរាប់កូនស្រីដែរ ......កូនស្រីគឺជាជីវិតរបស់ប៉ា ប៉ាស្រលាញ់ជីវិតមួយនឹងជាងជីវិតប៉ាទៅទៀត សូមកូនស្រីប៉ាទទួលសណ្ដាប់ពីប៉ាផងណា ។ អរគុណដល់ហ្វ្រេនដែលស្រលាញ់កូនស្រីខ្ញុំ....អរគុណប្អូនរិទ្ធីសក្ដ័ដែលកាត់តអោយបងអរគុណដល់ម្ចាស់បទភ្លេងដើម បទចំរៀងនេះមិនមែនសំរាបអាជីវកម្មទេ កឺសំរាប់កូនស្រីខ្ញុំនិងហ្វេនស្ដាប់លេងតែប់ុណ្ណោះ...."។

ទន្ទឹមនឹងនេះ អ្នកក៏បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុក រីករាយថ្ងៃកំណើតខ្លួនឯងថា "ថ្ងៃនេះជាកំណើតរបស់ខ្ញុំ ២៤/០៨/២០២០ ជាថ្ងៃដែរខ្ញុំបានឃើញពន្លឺថ្ងៃ និងមកកាន់ពិភពលោកដ៍ស្រស់ស្អាត១នេះ ជាថ្ងៃដែរអ្នកម្តាយរបស់ខ្ញុំបានលះបង់ ឈាមដើម្បីកូន និងលោកឪពុក ផ្តល់ភាពកក់ក្តៅអោយកូន កូនមានសំណាងណាស់ដែរកើតជាកូនលោកទាំង២ ថ្ងៃនេះសូមអគុណចំពោះអ្នកម្តាយ និងលោកឪពុកដែរបានចញ្ចឹមកូន តាំងតូចរហូតដល់ថ្ងៃនេះ  សូមអោយបុណ្យកុសលដែរនាងខ្ញុំបានធ្វើជួយនាងខ្ញុំ ចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំទទួលបានសេចក្តីសុខ ទាំងកាយនិងចិត្ត សុំអោយនាងខ្ញុំ ជួបតែមនុស្សល្អ សុខភាពល្អ មានតែរឿងល្អៗក្នុងជីវិត ពិសេសសុំអោយកាន់តែស្អាត ឈ្នះអស់មាសត្រូវ សាធុ សាធុ (ថ្ងៃនេះខ្ញុំនៅកាន់ទុក្ខអោយអុំស្រីខ្ញុំនៅឡើយ)"។

មានវិដេអូ៖