ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា "ថេង ណល់កែង" បានបង្ហោះសារថាឲ្យដឹងថា" វត្តគន្ធបុប្ផារាម ហៅវត្តអូរគគីរយើង ឡានធន់ធំដឹកទំនិញ បើកបុកបាក់ក្លោងទ្វារវត្តបាត់ហើយ ស្ថិតនៅភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ"។ បន្ទាប់ពីបានឃើញ ទង្វើរបែបនេះ ក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបើកបររបស់ម្ចាស់ឡានមួយនេះ។

ដោយឡែកក្រោយពីបានឃើញ ហេតុការណ៍នេះភ្លាម ធ្វើឲ្យអារម្មណ៍របស់លោក ឧកញ៉ា ឌួង ឆាយ ដែលពុកម៉ែជាច្រើនបានស្គាល់ តាមរយៈជួយដល់សង្គម និងជនទីទាល់ក្រនោះ ស្រាប់តែមានប្រតិកម្មភ្លាមៗ រួចក៏បានបង្ហោះសារយ៉ាងខ្លីថា "តើពេលណាទើបឡានដឹកទំនិញលើសទម្ងន់ គោរពច្បាប់"។


គួរបញ្ជាក់ផងដែរថា រថយន្តនៅក្នុងរូបភាពនេះម៉ាក FUSO ពណ៍ខៀវ ពាក់ស្លាកលេខ តាកែវ 3A-0504 របស់ក្រុមហ៊ុនដឹកជញ្ជូន L.M.H ដែលបើកបរដោយ ឈ្មោះ ចឹក អ៊ីន ភេទប្រុស អាយុ២៥ឆ្នាំ ។












មានវិដេអូ៖