ក្រោយពីបង្ហោះរូបនាឡិការភ្ជាប់ជាមួយនិងតម្លៃ ១២ ម៉ឺនដុល្លារ នោះ ក៏មានអ្នកចូលខមិនថា "ប្រយត្ន័ធ្លាក់ខ្លួនដេីរសុំជំនួយ​" គ្រាន់តែបានឃើញភ្លាម រ៉ូលីន តបទៅវិញភ្លែតថា...
ស៊ីហៀង
-

ភ្នំពេញ៖ តារាពហុជំនាញ រ៉ូលីន ដែលជាបុគ្គលម្នាក់ តែងតែផ្តល់សំណើច តាមរយៈពាក្យសំដី បែបកំប្លុកកំប្លែង ពោលពេញទៅដោយ វោហាស័ព្ទមិនចេះរីងស្ងួត បានធ្វើឲ្យមហាជន ផ្ទុះសំណើរគ្រប់ពេលវេលា​ បំបាត់ភាពអផ្សុក និង ធុញធប់ នៅក្នុងអារម្មណ៍ឲ្យចេញឆ្ងាយពីក្នុងបានមួយរយៈពេលខ្លីនោះ ស្រាប់តែផ្ទុះការមិនពេញចិត្ត ទៅលើបុគ្គលមួយចំនួនតូច ដែលបង្ហោះសារថា "ប្រយត្ន័ធ្លាក់ខ្លួនដេីរសុំជំនួយ" ពាក្យហាក់ធ្ងន់ធ្ងរពេកហើយ សម្រាប់មនុស្សយើងម្នាក់ៗ។

ជាក់ស្តែងនៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ រ៉ូលីន បានបង្ហោះសារថា"អានcommentមួយចំនួនហេីយឈឺចិត្តណាស់ ហេតុអ្វីមនុស្សមួយចំនួនមានគំនិតអគតិចំពោះអ្នកសិល្បះយ៉ាងនេះ​ បេីគ្នាមានបានហេីយម្តេចក៏មិនជូនពរអោយគ្នាមានបានរហូតទៅ​ ចាំបាច់មុសានិងពាក្យ​ ( ប្រយត្ន័ធ្លាក់ខ្លួនដេីរសុំជំនួយ​)​ ហេីយអ្នកឯងមួយចំនួយដែលថាអោយខ្ញុំនឹងធ្លាប់បានជួយអ្នកលិល្បណាហេីយ? អត់ទោសបេីសិនជាឃេីញបងប្អូនកូនក្មួយរបស់អ្នករកសុីមានបានអ្នកជូនពរគេដោយពាក្យអញ្ចឹងដែរមែន?

ផ្ទះ​ ឡាន​ នាឡិកា​ សុទ្ធសឹងតែជាកំលាំងញេីសឈាមរបស់ខ្ញុំដែលខ្ញុំខំរក​លុយខ្ញុំ​ ខ្ញុំគ្មានសិទ្ធទិញមែន? ហេីយ FacebookនិងInstagram​ គេបង្កេីតមកសំរាប់អោយស៊ែរអោយផុសមិនចឹងហ៎? ​ ហេតុអីមកថាខ្ញុំអួត? 

សូមអ្នករៀនបេីកចិត្តអោយទូលាយ​ រៀនមេីលគេក្នុងផ្លូវល្អ​ មនុស្សម្នាក់មានឧត្តគតិរៀងៗខ្លួន​ កុំយកអ្នកនេះប្រដូចទៅហ្នឹងអ្នកនោះ​ ជួនកាលខ្ញុំអាចសល់លេីសអ្វីដែលអ្នកបានឃេីញនេះផង។ ជាចុងក្រោយខ្ញុំសូមផ្តាំទៅអ្នកcommentអគតិចំពោះខ្ញុំថា​

(សូមកុំសេីចនិងបងប្រយត្ន័ពារឆ្លងម្តងម្នាក់)​ ហេីយក៏សូមអរគុណអ្នកដែលស្រលាញ់គាំទ្រខ្ញុំរហូតមកបេីគ្មានអ្នកទាំងអស់គ្នាក៏គ្មានRolinថ្ងៃនេះដែរ។