ស្តែងខ្លាំងណាស់ លិចអូប័រ នៅក្នុងសមុទ្រ នៅចំណុយពយជប៉ុន ឃុំកោះស្ដេច ដោយសារតែ...(មានវិដេអូ)
ស៊ីហៀង
-

កោះកុង ៖ យោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា“រដ្ឋបាលស្រុកគិរីសាគរ” បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ សេចក្ដីអំពាវនាវ ស្ដីពីការផ្អាកលេងទឹកសមុទ្រ ក្នុងស្ថានភាពមានរលកធំៗ ភ្លៀង ខ្យល់បោកបក់ខ្លាំង ដោយសារឥទ្ធិពលព្យុះ ទី១១ ឈ្មោះ នូល ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ និងមិនអនុញាតអោយអូប័រទាំងអស់ចម្លងភ្ញៀវទេសចរណ៍។

សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ផ្អាកការលេងទឹកសមុទ្រ និងធ្វើដំណើរឆ្លងសមុទ្រជាបណ្តោះអាសន្ន ដើម្បីធានាបាននូវសុខសុវត្ថិភាព ព្រមទាំងការពារអាយុជីវិតរបស់បងប្អូន ពីគ្រោះថ្នាក់ណាមួយជាយថាហេតុ ដែលបង្កឡើងពីឥទ្ធិពលព្យុះទី១១នេះ ។

ក្នុងកំឡុងពេលនេះសូមសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែក ត្រៀមកម្លាំងជាប់ជានិច្ច និងណែនាំជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដើម្បីទប់ស្កាត់ការលេងទឹកសមុទ្រ និងធ្វើដំណើរឆ្លងសមុទ្រតាមរយៈអូប័រ ឬទូក ដែលងាយមានគ្រោះថ្នាក់ និងអាចប៉ះពាល់ដល់អាយុជីវិត ដោយសារគ្រោះធម្មជាតិមួយនេះ ។

ក្នុងដំណាក់កាលមួយនេះ គឺសូមរក្សា និងការពារខ្លួននៅទីតាំងដែលមានសុវត្ថិភាព និងរាយការណ៍ភ្លាមៗមកកាន់អាជ្ញាធរ ដើម្បីមានវិធានការណ៍ជួយបងប្អូន ៕

ប្រភព៖ រដ្ឋបាលស្រុកគិរីសាគរ