រំភើបចិត្តណាស់ ! លោក ផែង វណ្ណៈ បាននាំយកថវិកា របស់សប្បុរសជន ទៅប្រគល់ជូន ឪពុក​បង្កេីត​ របស់ក្មេងស្រី​ ភាព​ ស្រី​ណុច​ ដែលរលាកទឹកក្ដៅ​ស្ងោរនំ​អន្សម ​នូវទឹកប្រាក់ចំនួន...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារថា "ដោយ​មានក្ដី​អាណិត​អាសូរ​ក្មេងស្រី​ឈ្មោះ​ ភាព​ ស្រីណុច​ អាយុ​ ២​ ឆ្នាំ​ រស់នៅ​ ភូមិ​ ចំការសំរោង​ សង្កាត់​ស្លាកែត​ ក្រុង​ បាត់ដំបង​ ខេត្ត​បាត់ដំបង​ រងរបួសធ្ងន់ធ្ងរ​ដោយសាររលាកទឹកក្ដៅ​ស្ងោរនំ​អន្សម​កាល​ពី​ល្ងាចថ្ងៃទី​ ១៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​ នៅ​រសៀលថ្ងៃទី​ ២១​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​ ខ្ញុំបាននាំ​យកថវិកាសប្បុរសជន​សរុបចំនួន​ ១៤​លាន​និង​ ១សែនរៀល​ ស្មេីនឹង​ ៣៥២៥​ ដុល្លារ​ ទៅ​ប្រគល់ជូន​លោក​ ឈឹម​ សុភាព​ ឪពុក​បង្កេីត​ របស់ក្មេងស្រី​ ភាព​ ស្រី​ណុច​ នៅ​មុខ​មន្ទីរ​ពេទ្យ​ គន្ធបុប្ផា​ ខេត្តសៀមរាប​ ។ ក្មួយស្រី​កំពុងស្ថិតនៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាពី​ក្រុមគ្រូពេទ្យ​ ។ ថ្ងៃនេះ​ក្មួយស្រី​បានធូរស្រាលខ្លះហេីយ​ ។

សប្បុរសជន​ដែល​បានចូលរួម​ជួយឧបត្ថម្ភ​ ក្មួយស្រី​ រលាកទឹកខ្ទះស្ងោរ​អន្សម​ ៖

១-​ ឯកឧត្តម​ ជាម​ ច័ន្ទ​សោភ័ណ្ឌ​ និង​ លោកជំទាវ​ ឧបត្ថម្ភ​ ១លានរៀល​

២-​ លោកឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន​ ស្នងការខេត្ត​ព្រះសីហនុ​ និង​ លោកស្រី​ ឧបត្ថម្ភ​ ៥០​ ម៉ឺន​រៀល​

៣-​ លោក​ ផែង​ វណ្ណៈ​ និង​ មិត្តភ័ក្ដិ​ ឧបត្ថម្ភ​ ៨​ លានរៀល​ ​

៤-​ លោកឧកញ៉ា​ លី​ សុភ័ក្ដ្រ​ និង​ លោកជំទាវ​ ឧបត្ថម្ភ​ ១លាន​ ២សែន​រៀល​​

៥-​ លោក​ កែវ​ វ៉ាន្នី​ និង​ លោកស្រី​ ឧបត្ថម្ភ​ ១​ លានរៀល​

៦-​ ប្អូន​ប្រុស​ Johnny Vann និង​ ភរិយា​ ម្ចាស់​ហាង​ស៊ុប​ចង្កាក់​ កោះពេជ្រ​ ឧបត្ថម្ភ​ ១​ លានរៀល​

៧-​ លោកឧត្ដមសេនីយ៍​ត្រី​ សម​ តុលា​ និង​ លោកស្រី​ ឧបត្ថម្ភ​ ៤០​ ម៉ឺន​រៀល​

៨-​ លោកឧត្ដមសេនីយ៍​ត្រី​ ជឹង​ ឃាងលី​ និង​ លោកស្រី​ ឧបត្ថម្ភ​ ៤០​ ម៉ឺន​ រៀល​

៩-​ លោក​ Sim Vattha Malinnyneath ឧបត្ថម្ភ​ ៤០​ ម៉ឺន​ រៀល​

១០-​ ថេង​ រឹទ្ធី​ និង​ ភរិយា​ ឧបត្ថម្ភ​ ២០​ ម៉ឺន​រៀល​

សរុប​ ១៤​ លាន​ ១សែន​ រៀល​ ។

ខ្ញុំបាទ​ សូម​គោរពថ្លែងអំណរគុណ​ និង​ សូម​គោរ​ព​ជូនពរ​ សប្បុរសជនទាំងអស់​សូម​ជួប​ប្រទះតែ​សេចក្ដីសុខ​ សេចក្ដីចំរេីន​ ។

ប្រភព៖ Pheng Vannak News