ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនក្រោយមានការបង្ហោះរូបភាពជាច្រើនសន្លឹកដែលបានបង្ហាញអំពីស្នាដៃរបស់កូនខ្មែរយើងម្នាក់ដែលគាត់បានឆ្លាក់រូបក្រដាសប្រាក់ខ្មែរ ១០០.០០០ រៀល នៅលើឈើរដ៏ប្រណិតមួយផ្ទាំង ឃើញហើយពិតជាគួរឲ្យស្ងប់ស្ងែងខ្លាំងណាស់ ។
យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Kid Boutique បានធ្វើការរៀបរាប់ឲ្យដឹងថា ៖ ៖«ពិតជាអស្ចារ្យណាស់ យកឈើមកឆ្លាក់ជា១០០.០០០ រៀល (ក្រដាសប្រាក់ខ្មែរ) សិប្បកម្មធ្វើដោយ“ មុន្នីច័ន្ទ” ១០មុឺនរៀល = ២៥ ដុល្លារ ។ Credit: Bun San» ។
ដោយឡែកបន្ទាប់ពីបានឃើញដូច្នេះហើយបានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកបានកោតសរសើរយ៉ាងខ្លាំងទៅដល់ម្ចាស់ស្នាដៃ ព្រោះមិនដែលបានឃើញពីមុនមកទេហើយក៏មិនមានកូនខ្មែរណាធ្លាប់ឆ្លាក់រូបភាពក្រដាសប្រាក់១០០.០០០ រៀល នេះនៅលើផ្ទាំងឈើរពីមុនមកដែរ នេះទើបតែលើកទី១ហើយដែលបានឃើញ ៕ តោះដើម្បីចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោម៖