បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃទាំងកាមេរ៉ាមុខ កាមេរ៉ាក្រោយ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត កម្លាំងល្បឿន ពិសេសគឺបច្ចេកវិទ្យាសាកថ្មលឿនដោយមិនចាំបាច់ចំណាយពេលវេលាយូរ និងជាតម្រូវការដ៏ចំបាច់បំផុតសម្រាប់មនុស្សសម័យថ្មី សម័យបច្ចេកវិទ្យាទំនើប។
ជាការពិតណាស់ ពីមុនៗមកមានតែ Smart Phone ទំនើបៗតែប៉ុណ្ណោះ ដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ប៉ុន្តែពេលនេះអ្វីដែលនឹកស្មានមិនដល់គឺថាសូម្បីតែ OPPO Watch ដែលជានាឡិកាវៃឆ្លាត និងជាផលិតផលថ្មីរបស់ក្រុមហ៊ុន OPPO គឺបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនជាងគេនៅលើពិភពលោក ហើយក៏មិនទាន់ឃើញមាន Smart Watch ដទៃទៀតបានបំពាក់មកជាមួយមុខងារនេះដែរ។ នេះជាហេតុដែលធ្វើឲ្យអ្នកដែលកំពុងប្រើ Smart Watch ជាច្រើនតែងតែត្អូញត្អែរមិនឈប់មិនឈរពីបញ្ហានាឡិកាឆាប់អស់ថ្ម សាកមួយថ្ងៃប្រើបានមួយថ្ងៃ ហើយគ្រប់ពេលសាកម្តងៗគឺត្រូវចំណាយពេលយូរ ពិតជាធុញទ្រាន់ខ្លាំងមែនទែនចំពោះបញ្ហានេះ។
ដូច្នេះហើយទើបក្រុមហ៊ុន OPPO ជាក្រុមហ៊ុនស្មាតហ្វូនល្បីឈានមុខទូទាំងទ្វីបអាស៊ី បានរិះរកបញ្ចេញនូវ OPPO Watch នេះឡើង ដើម្បីជាការបំពេញចិត្ត និងជាតម្រូវការរបស់អតិថិជនគ្រប់ទិសទីដែលតែងតែស្រលាញ់ក្រុមហ៊ុន OPPO និងគាំទ្ររាល់ផលិតផល OPPO ទាំងអស់។ ហើយអ្វីដែលធ្វើឲ្យនាឡិកានេះទទួលបានការគាំទ្រ និងល្បីរន្ទឺខ្លាំងគឺព្រោះតែ OPPO Watch មានបច្ចេកវិទ្យា Watch VOOC Flash Charge សាកថ្មល្បឿនលឿនជាងគេក្នុងពិភពលោក មិនចាំបាច់ចំណាយពេលយូរ ហើយអាចនិយាយបានថាគ្មាន Smart Watch ណាប្រៀបបានឡើយ។
រីឯថាមពលនាឡិកានេះ គឺអាចដំណើការប្រើប្រាស់បានរហូតដល់ទៅ 36ម៉ោងឯណ្ណោះ ដោយគ្រាន់តែចំណាយពេលត្រឹមតែ 15នាទីតែប៉ុណ្ណោះ ថ្មអាចឡើងដល់ 46% ហើយចំណាយពេល 75នាទីសាកថ្មបានពេញ 100% តែម្តង។ លើសពីនេះទៅទៀត OPPO Watch បំពាក់មកជាមួយនឹងបន្ទះឈីបភ្លោះ Qualcomm Snapdragon 3100 និង Ambiq Macro Apollo 3។ មិនតែប៉ុណ្ណោះ នៅក្នុង Super power Mode វិញគឺអាចរក្សាទុកនូវទិន្នន័យផ្សេងៗសរុបដល់ទៅ 21ថ្ងៃឯណ្ណោះ៕
សាក 15នាទីបានថ្ម 46% សាក 75នាទីបានថ្ម 100% គឺមានតែ OPPO Watch តែប៉ុណ្ណោះ !