ខ្ញីកាន់តែចាស់ កាន់តែហិល ! លោកយាយ លោកតា រៀបរាប់ពីក្តីសុខ ក្រោយពេលរៀបការរួច ស្តាប់ហើយអៀនជំនួស...មានវិដេអូ
-

ខេត្តកំពត៖ កាលពីប៉ុន្មានខែមុន អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗ ពេលបានឃើញលោកអាយុ ៨៧ ឆ្នាំ​ ដឹកដៃ លោកយាយអាយ៦៧ឆ្នាំ ចូលរោងការ យ៉ាងអធិកអធម នៅខេត្តកំពត និងមានភ្ញៀវកិត្តិយសជាច្រើនរូបបានអញ្ជើញចូលរួមជាសាក្សីផងដែរ។

ដោយឡែក ក្រោយពីផ្ទុះព័ត៏មាន អំពីគូរស្វាមីភរិយារូបនេះហើយនោះ ពេលនេះ ក៏មានសារព័ត៏មានក្នុងស្រុកមួយបានធ្វើការសម្ភាសន៍ពីអារម្មណ៍ពិតរបស់លោកយាយ លោកតាទាំងពីរនាក់ តើពួកគាត់មានអារម្មណ៍យ៉ាងណាខ្លះ បន្ទាប់ពីចាប់ដៃគ្នាសាងគ្រួសារ នាពេលកន្លងមក?

កូនកំលោះ មានឈ្មោះថា នួន ខេង អាយុ៨៧ឆ្នាំ ចំណែកកូនក្រមុំមានឈ្មោះថា រស់ ម៉ៅ អាយុ៦៧ឆ្នាំ បានចាប់ដៃសាងគ្រួសារជាមួយគ្នា យ៉ាងមានក្តីសុខ ។ លោកតាបានបន្តទៀតថា ចាប់តាំងពីរគាត់បានរៀបការជាមួយនឹងភរិយាមក ទៅណាមកណា គឺមានគេស្គាល់យ៉ាងច្រើន កុះករ រហូតមានអ្នកខ្លះគេហៅពួកគាត់ថា "តារា" ថែមទៀតផង។ លោកយាយបានបន្ថែមទៀតថា នៅពេលដែលគេស្គាល់គាត់ច្រើន ហើយហៅថា តារាៗ អញ្ចឹង គាត់មានអារម្មណ៍រំភើបណាស់។

ដំណើរដើមទងស្នេហ៍របស់លោកយាយ និងលោកតា លោកបានប្រាប់ថា "ពួកគាត់ទាំងពីរនៅភូមិជាមួយគ្នា លោកតាពោះម៉ាយ ចំណែកលោកយាយក្រមុំ។ លោកតាក៏កើតការងឿងឆ្ងល់ចំពោះលោកយាយ ថាហេតុដូចម្តេចបានជាព្រមទទួលយកគាត់ ទាំងដែរ មានគេជាច្រើន​ បានចូលសួរគាត់តាំងពីរ គាត់នៅក្មេង តែគាត់មិនព្រមទទួលយក ដល់ពេលលោកតា ស្រាប់តែគាត់ ព្រមទទួលយក រូបគាត់ទៅវិញ ទាំងដែលដឹងហើយ លោកតាគាត់រប៉ិលរប៉ូចប៉ុណ្ណា។

 

លោកតាមានប្រសាសន៍បន្ថែមទៀតថា​" កាលពីមុនគាត់ធ្លាប់មានជំងឺឈឺថ្កាត់ តែចាប់តាំងពីចាប់ដៃសាងគ្រួសារជាមួយលោកយាយមក លែងឈឺទៀតហើយ ហើយរាងឡើងគីឡូថែមទៀតផង ។ កាលពីមុន ខ្យល់ចាប់ មួយថ្ងៃពីរ បី សារក៏មាន តែដល់ពេលមានលោកយាយ ខ្យល់អីក៏លែងហ៊ានមកក្បែរទៀតដែរ រត់បាត់អស់តែម្តង។

រីឯលោកយាយ​ បានប្រាប់ថា " មូលហេតុដែលគាត់មិនព្រមយកប្តី កាលពីនៅក្មេង ដោយសារតែគាត់មើលឃើញក្មេងៗ មិនចូលភ្នែក អត់ស្រលាញ់ ។ ដល់ពេលឥឡូវ វ័យកាន់តែចាស់ណាស់ទៅហើយ ហើយក៏គ្មានទីពឹង ទើបលោកយាយសម្រេចចិត្តយកប្តីតែម្តងទៅ។ មុនពេលមានប្តី និងក្រោយពេលមានប្តី លោកយាយថា ពេលមានប្តី ស្រួលជាង ប្តីគាត់អាចជួយដាស់តឿនគ្នា និងបានជួយមើលថែគ្នាផងដែរ។ 

តោះបើចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូទាំងអស់គ្នា៖