ឧត្តមសេនីយ៍ទោ ប៊ុនសុិន ផាកកាង មេបញ្ជាការភូមិភាគ២ថៃ នៅពេលនេះ បានចេញមកប្រកាសសង្គ្រាមជាមួយកម្ពុជាហើយ ដោយប្រើសំដីធ្ងន់ៗ និងបញ្ជាក់ខ្លាំងៗថា ពួកគេមិនឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយកម្ពុជានោះឡើយ។ នៅក្នុងឃ្លីបវីដេអូមួយ មេបញ្ជាការភូមិភាគ២ ដ៏ជម្លើយរបស់ថៃម្នាក់នេះ លែងចង់បានសន្តិភាព និងភាពសុខសាន្តនៃប្រជាជនទាំង២ប្រទេសហើយ។

ជនល្មោភសង្គ្រាមរូបនេះ បានប្រកាសថា ទឹកដីអញមាននៅទីនេះយកមកហើយ បើចង់បានត្រូវតែតស៊ូ និងបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា បញ្ហាប្រាសាទទាំង៣ (ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី) និងតំបន់មុំបី យើងមិនប្ដឹងផ្តល់ទៅតុលាការពិភពលោកនោះឡើយ។ ជនម្នាក់នេះ ក៏ស្រែកពាក្យខ្លាំងៗថា ដីអញមាននៅទីនេះយូរមកហើយ គ្រប់គ្រាន់! បើចង់បានប្រយុទ្ធគ្នាទៅចប់។កម្ពុជាមិនដែលចង់បានសង្គ្រាម និងចង់មានសង្គ្រាមទៀតឡើយជាមួយប្រទេសជិតខាង ព្រោះកម្ពុជា បានហែលឆ្លងកាត់ និងជ្រក់ជ្រិញជាមួយសង្គ្រាមនេះរាប់ឆ្នាំមកហើយ ពីអតីតកាល ប៉ុន្តែកម្ពុជាមានតែបង្ខំចិត្ត ត្រៀមវាយបក បើសិនទាហានថៃចូលឈ្លានពាន និងធ្វើសង្គ្រាមជាមួយកម្ពុជា។

មេដឹកនាំកំពូលរបស់កម្ពុជា ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសហើយថា កម្ពុជាអាចកំដរជាមួយថៃ បានទាំងអស់ គឺទាំងការទូត នយោបាយ ច្បាប់អន្តរជាតិ និងកម្លាំងយោធា (ត្រៀមវាយបក និងសិទ្ធិការពារខ្លួន បើសិនទាហានថៃចូលមកឈ្លានពាន)។
សូមពូៗបងៗដែលជាកងទ័ពដ៏អង់អាចក្លាហានរបស់យើងនៅសមរភូមិជួរមុខ ត្រូវត្រៀមគ្រប់ស្ថានការណ៍ និងត្រៀមវាយកម្ទេចសត្រូវឈ្លានពាន ដូចដែលយើងបានបំបាក់កាលពីសង្គ្រាមនៅចន្លោះឆ្នាំ២០០៨ និង២០១១។
យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរដែលជាសមរភូមិក្រោយ សូមជូនពរពូៗបងៗ ដែលជាយុទ្ធជនក្លាហាន មានសុខភាពល្អ សំណាងល្អ និងជោគជ័យលើសត្រូវឈ្លានពាន។ ប្រភពពីលោក ស៊ន សុភក្រ្ត-Sorn Sopheak Fresh News
