Samsungនិងធ្វើការសម្ពោធតាំងបង្ហាញទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួនគឺ Samsung Galaxy S21សំរាប់អ្នកគាំទ្ររបស់ពួកគេធ្វើការ Pre-Order
-

(បរទេស)៖ទូរស័ព្ទដៃស៊េរីទំនើបចុងក្រោយគឺ Samsung Galaxy S21និងធ្វើការបង្ហាញរូបរាងជាលើកដំបូងរបស់ខ្លួននៅថ្ងៃទី១៤ខែមករាខាងមុខនេះនេះបើតាមការបង្ហោះរបស់លោក Jon Posserអ្នកវិភាគបច្ចេកវិទ្យារបស់ទូរស័ព្ទSamsung លើនៅគណនី Twistter ផ្ទាល់ខ្លួនរបស់លោក។

លោកបានបង្ហើបអោយដឹងថា Samsung និងធ្វើការចេញទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួនរួមមាន Samsung Galaxy S21, Galaxy S21+ និងGalaxy S21 Ultra ដែលមានច្រើនពណ៏សំរាប់ជ្រើសរើសមានដូចជាពណ៏ខ្មៅ,ពណ៏ស,ពណ៏ប្រផេះ,ពណ៏ទឹកប្រាក់,ពណ៏ស្វាយនិងពណ៏ផ្កាឈូក។

អ្នកគំាទ្រទូរស័ព្ទSamsung Galaxy ទំាងអស់អាចធ្វើការ Pre-Order ទុកជាមុននៅថ្ងៃសម្ភោធតំាងបង្ហាញនៅថ្ងៃទី១៤ខែមករាឆ្នំា២០២១អោយរួចរាល់ ដែលទូរស័ព្ទស៊េរីចុងក្រោយនេះនិងធ្វើការដាក់លក់ជាផ្លូវការនៅថ្ងៃទី២៩ខែមករាឆ្នំា២០២១។

 Samsung និងតំាងបង្ហាញទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួនបន្ទាប់ពីiPhoneទើបតែបង្ហាញទូរស័ព្ទស៊េរីចុងក្រោយរបស់ពួកគេគឺ iPhone12 ដូចគ្នា។


ប្រែសម្រួលដោយ ដាណយ

ប្រភព៖gadgets.ndt