(បរទេស) តាមសារព័ត៏មាន Fox News ចុះផ្សាយនៅថ្ងៃទី ១៨ វិច្ឆិកា នេះបានអោយដឹងថា មានមិត្តរួមការងារចាស់២នាក់ ដែលមិនអាចបំបែកចេញពីគ្មាននៅក្នុងវ័យជំទង់របស់ពួកគេ បានបាត់ការទាក់ទងកាលពី ៧៣ ឆ្នាំមុនទីបំផុតបានជួបជុំគ្នាដោយចៃដន្យម្តងទៀត បន្ទាប់ពីអ្នកទាំង២បានចូលស្នាក់នៅផ្ទះមើលថែមនុស្សចាស់។
Marion Darbyshire អាយុ ៩១ ឆ្នាំនិង Winnie Shaw អាយុ ៩៤ ឆ្នាំបានស្គាល់គ្នា នៅពេលពួកគាត់ទាំង២ ធ្វើការនៅក្នុងរោងចក្រកាត់ដេរមួយ កាលពី៧៣ឆ្នាំមុន ហើយបានក្លាយជាមិត្តជិតស្និទ្ធនឹងគ្នា និងស្រលាញ់រាប់អានគ្នាខ្លាំងណាស់។
ប៉ុន្តែមិត្តភក្តិចាស់ មួយគូរនេះ បានបាត់បង់ទំនាក់ទំនងនៅពេលWinnieឈប់ធ្វើការនៅរោងចក្រនោះ។ ឥឡូវនេះគួរឱ្យភ្ញាក់ផ្អើល និងត្រេកអរជំនួស គឺបន្ទាប់ពី ៧៣ ឆ្នាំក្រោយមកអ្នកទាំង ២ បានជួបជុំគ្នាម្តងទៀត នៅផ្ទះមើលថែមនុស្សចាស់ ដោយមិននឹកស្មានថា មានរឿងចៃដន្យដែលធ្វើអោយពួកគាត់បានស្នាក់នៅផ្ទះមើលថែមនុស្សចាស់ជាមួយគ្នាសោះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ FoxNews