រំភើបណាស់! លោកស្រី ទ្រី ដាណា និងស្វាមី បានរួមចំណែកឧបត្ថម្ភថវិកា ដល់សមាគមសហភាពយន្តនៃកម្ពុជា ដើម្បីផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍ នូវទឹកប្រាក់ចំនួន...
-

បងប្អូនមហាជន ប្រាកដជាបានស្គាល់ លោកស្រី ទ្រី ដាណា ដែលជាបុគ្គលដ៏មានកេរ្តិ៍ឈ្មោះ និងមានភាពល្បីល្បាញម្នាក់ នៅក្នុងការជួយដល់ជនរងគ្រោះ ពិសេសគឺពេលដែលបងប្អូនរងគ្រោះដោយគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្ត នានាពេលកន្លងមកនេះ ។ 

ជាក់ស្តែងនៅថ្ងៃនេះ លោកស្រី ទ្រី ដាណា បានឧបត្ថម្ភថវិការចំនួន១០ ០០០ដុល្លារ ដល់សមាគមសហភាពយន្តនៃកម្ពុជា ។ នៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារលើបណ្តាញសង្គមផ្ទាល់ខ្លួនថា "ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃនេះនាងខ្ញុំ និងស្វាមី បានរួមចំណែកឧបត្ថម្ភថវិកា 10 000$ ដល់សមាគមសហភាពយន្តនៃកម្ពុជា ដើម្បីផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍ សង្ឃឹមថា ការរួមចំណែកតិចតួចនេះ អាចមានប្រយោជន៍ដល់សង្គម និងកាត់បន្ថយគ្រោះថ្នាក់ដែលកើតមានឡើងរៀងរាល់ថ្ងៃ សូមបងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា "។

ដោយឡែក​ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ ចំពោះការឧបត្ថម្ភថវិការរបស់លោកស្រី  និងស្វាមី នៅថ្ងៃនេះ ដើម្បី ផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍៕