ទ្រី សុផានិត និយាយផងយំផង លើកដៃសំពះ សុំក្តីសណ្តោះប្រណៃ ពីអ្នកនាង ទ្រី ដាណា ដោយសារ...(មានវិដេអូ)
ស៊ីហៀង
-

ហ្វេសប៊ុក ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អ្នកនាង ទ្រី សុផានិត មានអាការៈធូស្បើយបន្តិចហើយ នេះហើយយើងតាមគណនីហ្វេសប៊ុករបស់អ្នកទ្រី​ សុផានិត បានបង្ហោះសារ ។ អ្នកនាង ទ្រី សុផានិត ថ្វីត្បិតែមានអាការៈធូស្បើយក៏ពិតមែន តែទឹកមុខរបស់អ្នកនាង នៅតែមិនទាន់ល្អនៅឡើយទេ។

ជាក់ស្តែងនៅមុននេះបន្តិចអ្នកនាង ទ្រី សុផានិត បានធ្វើការឡាយវិដេអូ យំបណ្តើរ លើកដៃសំពះបណ្តើរដើម្បីសុំទោសទៅកាន់ប្អូនស្រីបង្កើតរបស់ខ្លួនគឺអ្នកស្រី ទ្រី ដាណា ដែលកន្លងមកអ្នកស្រី ទ្រី សុផានិត បាននិយាយពាក្យមិនល្អធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកស្រី ទ្រី ដាណា និងក្រុមគ្រួសារ និងធ្វើឲ្យមហាជនមានការយល់ច្រឡំ។ ហើយចំពោះការសុំទោសនេះមិនទាន់ឃើញអ្នកស្រី ទ្រី​ ដាណា ឆ្លើយតបអ្វីនោះទេ គឺមានតែចាំមើលថាតើអ្នកស្រី ទ្រី ដាណា លើកលែងទោសឲ្យរឺក៏បន្តតាមច្បាប់ទៅមុខទៀ ដូច្នេះមានតែតាមដានទាំងអស់គ្នា ។  

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អ្នកនាង ទ្រី សុផានិត ត្រូវបានបញ្ជូនទៅកាន់តែតុលាការហើយ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ , ញុះញង់ឲ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០៕ សូមទស្សនាវិដេអូទាំងអស់គ្នា ៖