ក្តុកក្តួលណាស់! ភរិយារបស់លោកគ្រូបង្រៀន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីម្សិលមិញ បានរៀបរាប់ទាំងទឹកភ្នែកថា...
ស៊ីហៀង
-

កំពង់ធំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងក្រុមម៉ូតូធំ បុ.កគ្នាជាមួយម៉ូតូលោកគ្រូបង្រៀនម្នាក់ បណ្តាលឲ្យស្លា.ប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ធ្វើឲ្យមហាជនជាច្រើន ពិតជាមានការសោកស្តាយ និងរន្ធ​ ត់ចិត្តជាខ្លាំង ពេលបានទទួលដំណឹងមួយនេះ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខវត្តទួលវិហារ ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជាមួយគ្នានោះដែរ គ្រួសារទាំងសងខាង ពិតជាមានការសោកស្តាយ និងរន្ធ ត់ណាស់ ពេលដែលបាត់បង់មនុស្សជាទីស្រលាញ់ ទៅ ។ ព្រមជាមួយគ្នានោះផងដែរ ក៏មានបងប្អូនមហាជន ជាច្រើន បានបង្ហាញអារម្មណ៍សោកស្តាយ និងក្តុកក្តួលជាទីបំផុត ។

ដោយឡែក បើងាកមើលសារដែលក្រុមគ្រួសារ សាច់ញាតិរបស់លោកគ្រូបង្រៀនវិញ បានចូលមកខមិន ទាំងទឹកភ្នែក ថា "ដឹងទេបងប្អូនអេីយញុមខ្លោចចិត្តអាណិតប្ដីខ្លាំងយ៉ាងណា ដែលប្ដីយកកូនតូចមកអោយដេកត្រលប់ទៅវិញបានតែប្រាំនាទីគេមកប្រាប់ថាលោកគ្រូត្រូវក្រុមម៉ូតូធំបេីកបុ.កស្លា.ប់ហេីយសួរថាញុមជាប្រព្ធនទទួលយកបានទេត្រូវទុកកូនតូចចោលរត់ទៅមេីលប្ដីសិនយំស្រែកអោយប្ដីទ្រាំតែប្ដីផុតដង្ហេីមបាត់ហេីយសួរថាបងប្អូនវិញគិតយ៉ាងមិចដែរ។ កូនញុមនៅតូចៗញុមមិនមានញុមគ្មានខ្សែទេប្ដីញុមជាលោកគ្រូម្នាក់គាត់ជាមន្រ្ដីរាជ្យការតែញុមអត់បានជាគេមិនសូវខ្វល់មានតែយកមកធ្វេីបុណ្យយំសោកស្ដោយអោបកូនតូចៗប៉ុននិង"។ 

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍សោកស្តាយ លោកគ្រូជាខ្លាំង ដោយសារតែគាត់គឺជាធនធានមនុស្សដ៏ល្អម្នាក់ ។ សូមឲ្យវិញ្ញាក្ខន្ធលោកគ្រូ ទៅកាន់សុគតិភព៕