ក្រោយឃើញក្រុមគ្រូពេទ្យ ដុតដៃ ដុតជើងទាំងយប់ ពេជ្រ សូលីកា បង្ហាញអារម្មណ៍រំភើប និងកក់ក្តៅចិត្ត អមជាមួយសារយ៉ាងខ្លីថា...
ស៊ីហៀង
-

ភ្នំពេញ៖ បន្ទាប់ពីបានលឺដំណឹងថា មានករណីផ្ទុះជំងឺកូវីដ១៩ នោះ ស្រាប់តែ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rotharong Hak បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកធ្វើឲ្យមហាជន ពិតជាអារម្មណ៍ថាកក់ក្តៅ និងមានក្តីរំភើបជាខ្លាំងចំពោះក្រុមគ្រូពេទ្យរបស់លោក ដែលលោកបានខំប្រឹងតស៊ូប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះ ។

សារដែលម្ចាស់គណនីហ្វេសប៊ុក បានបង្ហោះ មានលើកថា "សូមជនរួមជាតិសំរានដោយស្ងប់ចិត្តចុះ ពួកខ្ញុំនិងតតាំងរហូតដល់ទីបញ្ចប់"។ ក្នុងសារមួយឃ្លាយ៉ាងខ្លី ពីការអះអាង របស់លោកគ្រូពេទ្យ ពិតជាមានឥទ្ធិពលដល់ចិត្តបងប្អូនជាពលរដ្ឋយ៉ាងខ្លាំង ពិសេសគឺកំលាំងចិត្ត និងភាពជឿជាក់លើលោកគ្រូពេទ្យផ្ទាល់តែម្តង ហើយក៏សង្ឃឹមថា ជំងឺមួយនេះ និងឆាប់រលាយបាត់ទៅក្នុងពេលឆាប់ៗនេះ។

បន្ទាប់ពីរូបភាព និងសារយ៉ាងខ្លីត្រូវបានមហាជន បានធ្វើការចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកនោះ ស្រាប់តែតារាចម្រៀង ដ៏ល្បីឈ្មោះ ពេជ្រ សូលីកា បានបង្ហោះសារយ៉ាងដូច្នេះថា" គេងមិនលក់ទេ ឃើញហើយអត់គិតមិនបាន ពួកគាត់ក៏មានគ្រួសារ ពួកគាត់ក៏ត្រូវការសំរាកដូចជាយើង ។ ពេលដែលមានបញ្ហា មានតែពួកគាត់ទេ ដែលចំណាយអស់ទាំងកម្លាំងកាយ នឹង ចិត្ត ចុះបើយើងបែរមករួមគ្នាទប់ស្កាត់ការពារអោយបានខ្ពស់ ពួកគាត់ក៏បានសំរាក នៅជិតគ្រួសារ ដូចជាយើងចឹងដែរ សូមអរគុណដែលតស៊ូដើម្បីកម្ពុជាយើង "។