តារាចម្រៀងដ៏ល្បីឈ្មោះ អាន គុណកូឡា ដែលបងប្អូនជាច្រើនបានស្គាល់ និងគាំទ្រ លោកតាមរយៈបទចម្រៀងពិរោះៗជាច្រើនបទ ។ ទោះបីជាមួយរយៈពេលនេះ តារាចម្រៀងប្រុសរូបនេះ ហាក់ស្ងាត់បាត់ពីវិស័យសិល្បៈក៏ពិតមែន តែក៏មានបងប្អូនជាច្រើន នៅតែចាំរូបលោក និងចង់ស្តាប់បទចម្រៀងរបស់លោកផងដែរ។




ដោយឡែកកាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ ក៏បានបង្ហោះរូបភាព ថត Pre - wedding ជាមួយនារីដ៏ស្រស់សោភាម្នាក់ ដែលមានឈ្មោះថា សេក ថារ័ត្ន គឺជាអតីតតារាម៉ូដែល និងជាតារាសម្តែងដ៏ល្បីឈ្មោះផងដែរ។










ជាក់ស្តែងបន្ទាប់ពីមានករណីផ្ទុះ វីរុសកូវីដ ១៩ នៅពេលប៉ុន្មានថ្ងៃមុននេះ ធ្វើឲ្យម្ចាស់កម្មវិធីទាំងសងខាង សម្រេចចិត្តផ្អាកការរៀបអាពាហ៍ពិពាហ៍ ដែលបារព្ធឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ខាងមុខ។










នៅក្នុងគណនីហ្វេសប៊ុក Oun Khouch បានបង្ហោះសារឲ្យដឹងថា ដោយសារតែបញ្ហាជំងឺកូវិត១៩ នៅតែមាន យើងខ្ញុំនិងចូលរួមក្នុងការទប់ស្កាត់ផងដែល ក្នុងនាមនាងខ្ញុំ កូនក្រមុំ សេក ថារត្ន័ និង កូនកំលោះ អានគុណកូឡា និងអាណាព្យាបាលកូនប្រុសស្រីទាំងសងខាង សុំប្រកាសផ្អាកកម្មវិធីរៀបមង្គលការសិនត្រូវ ថ្ងៃ សៅរ៍ ទី ១២ ខែ ធ្នូ ឆ្នាំ 2020 នេះ សំរាប់ពត៍មានលំអិតនិងធ្វើការជូនដំណឹងសារជាថ្មីម្ដងទៀត នៅពេល ក្រោយ។ ដូច្នេះសូមបងប្អូនយាយតា ពូមីងទាំងអស់គា្នយោគយល់នឹងសូមអធ្យាស្រ័យដល់ក្រុមគ្រួសារយេីងខ្ញុំផង សូមអរគុណ ហើយ និងជួបគ្នាម្ដងទៀតក្នុងពេលឆាប់ៗ ចូលរួមការពារ ជំងឺកូវិត 19 ទាំងអស់គ្នា "។









