ពូកែបំពុលពេក ! ក្រសួងស្នើសូមអោយ សមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ ទៅលើជនណាដែលបានផ្សាយថា ការខ្ពុលមាត់ជាមួយទឹកអំបិល មិនឆ្លង កូវីដ-១៩
ស៊ីហៀង
-

ភ្នំពេញ៖ ដូចដែលបងប្អូនបានជ្រាបហើយថាពេលនេះ ​​ជំងឺកូវីដ-១៩​ នៅតែបន្ត គំ.រា.ម កំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយ ថា «ការខ្ពុលមាត់ជាមួយទឹកអំបិលរាល់ថ្ងៃ ១ថ្ងៃ៣ដង មិនឆ្លង កូវីដ-១៩» គឺ ជាព័ត៌មានមិនពិតទេ ។ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងតាមបណ្តាញសង្គម Telegram នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នេះ ថា «ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុង នូវការចុះផ្សាយអត្ថបទនេះ»។ ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន ស្នើសូមអោយអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ ផង ចំពោះបញ្ហានេះ ។ 

សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕